រតនគិរី៖ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ យុវជនម្នាក់ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការ ជាមួយកម្លាំងប៉ុស្តិ៍ទីងចាក់ ធ្វើការឃាត់ខ្លួន នៅត្រង់ចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ពាក់ពន្ធ័ករណីចាប់រំលោភលើក្មេងស្រីអនីតិជន ក្រោយទទួលបានពាក្យបណ្ដឹងរបស់ម្ដាយជានរងគ្រោះភ្លាម។
ជនសង្ស័យឈ្មោះ ហន ហាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃភូមិ លូត ឃុំទីងចាក់ ស្រុក បរកែវ ខេត្តរតនគិរី។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.យ ក.ញ្ញ អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃ ស្រុកបរកែវ ខេត្តរតនគិរី។ ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការស្រុកបរកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាក់កាតាមនីតិវិធីច្បាប់៕
រូបភាព