ភ្នំពេញ៖ គ្រោះ​ថា្នក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដែល​បង្កដោយ​រថយន្ដ​ក្រុង១គ្រឿង បាន​កិន​បុរស​ម្នាក់ បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែល​កំពុង​ជិះ​ម៉ូត​ស្រប​ទិស​គ្នា ជាមួយនឹង​រថយន្តក្រុង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ លើផ្លូវ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាល​ឲ្យ​កកស្ទះ​ចរាចរ នៅ​កន្លែងកើតហេតុ ដោយសារតែ​ផ្លូវ​អែប​ស្ពាន​តូចចង្អៀត។ ជនរងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7468។ ចំណែក​អ្នកបើករថយន្ត​បង្ក បាន​រត់គេច​ពី​កន្លែងកើតហេតុ​ផងដែរ៕

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here