ចូលមកដល់សប្តាហ៍ទី ៤ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៣ នេះ បេក្ខជនទាំង ៩ នាក់ដែលនៅសល់ត្រូវបានប៉ះនឹងវិញ្ញាសាថ្មីមួយទៀត គឺច្រៀងចម្រៀងប្រពៃណីខ្មែរក្នុងទម្រង់ភ្លេងការ ។
តាមរយៈបទចម្រៀងក្នុងទម្រង់ភ្លេងការខ្មែរនោះដែរ បានធ្វើឱ្យបេក្ខជនទទួលបានគ្រឹះដ៏រឹងមាំមួយទៀតសម្រាប់ជាស្ពានចម្លងពួកគេទៅដល់ក្តីសុបិនផងដែរ ។ បើទោះជាបទចម្រៀងក្នុងទម្រង់បែបនេះមានផលវិបាក និង មានអឺនច្រើនយ៉ាងណាក្តី ប៉ុន្តែតាមការកត់សម្គាល់គឺបេក្ខជនគ្រប់រូបអាចធ្វើបានយ៉ាងល្អ និង គួរឱ្យចូលចិត្តតាមរបត់សំឡេងរៀងៗខ្លួន ។ តួយ៉ាងដូចជាបេក្ខជន គ្រី ថៃពៅ ជាដើម ដែលកាលពីរាត្រីថ្ងៃទី ២ ខែមីនា កន្លងទៅនេះ រូបគេច្រៀងបានពីរោះរងំរណ្តំចិត្តណាស់ជាមួយចម្រៀងមួយបទមានចំណងជើងថា «កន្សែងក្រហម» ។
ក្នុងបទមួយនេះដែរ បេក្ខជន គ្រី ថៃពៅ បានឆក់ និង អន្ទងយកដួងចិត្តអ្នកស្តាប់ អ្នកទស្សនាជាច្រើននាក់ឱ្យស្លុងអារម្មណ៍នឹងសំឡេងដ៏ពីរោះរបស់រូបគេ ។ មានការលើកឡើងសរសើរថា បេក្ខជន គ្រី ថៃពៅ ហាក់ស៊ីដាច់គេក្នុងបទចម្រៀងទម្រង់ភ្លេងការខ្មែរនេះ ដែលសូម្បីតែគណៈកម្មការទាំង ៤ រូប ក៏បានពោលពាក្យសរសើរដល់បេក្ខជនរូបនេះមិនដាច់ពីមាត់ដែរ ។ ចង់ដឹងថា បេក្ខជន គ្រី ថៃពៅ បកស្រាយបានពីរោះយ៉ាងណា សូមចុចទស្សនាវីដេអូដូចតទៅ ៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព