បាត់ដំបង ៖vនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨​មានករណីគ្រោះចរាចររវាងម៉ូតូនិងម៉ូតូបណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់និងសិស្សសាលាម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះបានកេីតឡើងនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សាក្សីបានអះអាងថា:មុនពេលកេីតហេតុសិស្សសាលាឈ្មោះ ណាង ចំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សបានជិះម៉ូតូម៉ាកZoomer ក្នុងទិសដៅស្របទិសគ្នាយ៉ាងលឿនបានបុកស្ត្រីរងគ្រោះម្នាក់ឈ្មោះ សាន់ មឿន ភេទស្រី អាយុ ៥២ឆ្នាំចំពីក្រោយបើុងដូចសំឡី។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ពេជ្រចិន្តា ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវកម្លាំងនគរបាលស្រុកភ្នំព្រឹកយកទៅរក្សាទុកដោះស្រាយនៅពេលក្រោយ៕

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here