ក្រុងតាខ្មៅ៖ ថ្ងៃទី២៨.០២.២០១៨ម្សិលមិញនេះករណី៖ លួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)កើតហេតុ៖ថ្ងៃទី២៧.០២.២០១៨ម៉ោង១៧.៣០នាទី នៅចំណុច ផ្លូវលេខ២១ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះ ០១នាក់ឈ្មោះឯក លក្ខិណា ភេទស្រី អាយុ២២ឆ្នាំទីលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។ជនល្មើស០២នាក់
១-ឈ្មោះវី សារី ភេទប្រុស អាយុ
២១ឆ្នាំទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្ត
កណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២-ឈ្មោះទិត ដាណា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិន
ពិតប្រាកដ(ឃាត់ខ្លួន)។វត្ថុតាងចាប់យក៖-ម៉ូតូ០១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរី២០១៥ពាក់ផ្លាក
លេខភ្នំពេញ1CZ-7932 (របស់ជនល្មេីសជិះធ្វេីសកម្មភាព) -ទូរស័ព្ទដៃ០១គ្រឿងម៉ាកNចុចពិលពណ៌ក្រហម(របស់ជនល្មេីស)-ទូរស័ព្ទដៃ០១គ្រឿងម៉ាក
iPhone6plus ពណ៌ខ្មៅ(របស់ជនរងគ្រោះ)។សភាពនៃរឿងហេតុ:នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯងដោយដាក់ទូរស័ព្ទ នៅ
ក្នុងឃ្លុបម៉ូតូខាងមុខជិះមកដល់កន្លែងកេីតហេតុខាងលេីពេលនោះស្រាប់ជនល្មេីសទាំង០២នាក់ខាងលេីបានជិះម៉ូតូតាមមក ដោយជនល្មេីសឈ្មោះវី សារី អង្គុយខាងក្រោយជាអ្នកធ្វេីសកម្មភាពឆក់ហេីយបានជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថា៖ចោរៗរហូតដល់ស្តុបA៩ជនរងគ្រោះតាមទាន់បុកពីក្រោយម៉ូតូជនល្មេីសបណ្តាលដួលទាំងអស់គ្នាធ្វេីឲ្យជនរងគ្រោះរងរបួសកែងដៃខាងឆ្វេងនិងជេីងខាងស្តាំចំណែកឯម៉ូតូបែកក្បាំងកាទែពេលនោះដែរប្រជាពលរដ្ឋក៏ព្រួតគ្នាដេញចាប់និងវាយទៅលេីជនល្មេីសទាំង០២នាក់បន្ទាប់មកសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មេីសមកកាន់អធិការដ្ឋននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងបន្តចាត់ការតាមនីតិវិធី។នៅចំពោះមុខសមត្ថកិច្ចជនល្មេីសបានឆ្លេីយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here