ស្រុកពញាក្រែក ៖ នៅថ្ងៃទី ២៧ ខែ កុម្ភៈ គ.ស ២០១៨ វេលាម៉ោង ៦ និង ៣០ នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែក បានទទួលព័ត៌មានថា ៖ នៅចំណុចភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីធ្វើអត្តឃាត ដោយចង-កសម្លាប់ខ្លួននឹងខ្សែនីឡុងវិញពណ៌ទឹកមាសចងជាប់មាត់ទ្វាផ្ទះខាងក្រោយកំពស់ ០២ ម៉ែត្រពីដី ដែលជនរងគ្រោះនោះមានឈ្មោះ ហេង ដានី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជាតិខ្មែរ ។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែក បានសហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ នៃនគរបាលយុត្តិធម៌អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការពិនិត្យស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងលើខ្លួនសាកសពជនរងគ្រោះដោយសង្ស័យមានការពាក់ព័ន្ធនឹងករណីឃាតកម្ម ។

បើតាមសំដីរបស់ឈ្មោះ ឆេន ឈុនឃាង ត្រូវជាស្វាមី និងសាច់ញាតិជនរងគ្រោះបានបញ្ជាក់ឲ្យសមត្ថកិច្ចយើងដឹងថាឈ្មោះ ហេង ដានី នេះមានជំងឺប្រចាំកាយរ៉ាំរ៉ៃធ្ងន់ធ្ងរយូរឆ្នាំមកហើយ ហើយប្រពន្ធរបស់លោកតែងតែរអ៊ូរទាំថាស្លាប់ឲ្យផុតៗទៅ ដោយមិនចង់ឲ្យនរណាមកលំបាកជាមួយឡើយ ។ រហូតមកដល់ថ្ងៃកើតហេតុនេះរូបលោកបានចេញផ្ទះទៅផ្សារម៉ោង ០៥ ព្រឹក ដើម្បីទៅទិញម្ហូប លុះត្រលប់មកវិញស្រាប់តែឃើញប្រពន្ធរបស់ខ្លួនធ្វើអត្តឃាដ ដោយចង-កសម្លាប់ បង្កឲ្យមានភាពតក់ស្លុត និងភ្ញាក់ផ្អើរដល់អ្នកជិតខាង ។

ដោយយោងតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញយើងបានឲ្យឃើញថានៅលើខ្លួនសាកសពមានតែស្លាកស្នាមរឹតកនឹងខ្សែនីឡុងវិញពណ៌ទឹកមានប៉ុន្នោះ គឺមិនមានស្លាកស្នាមណាមួយគួរកត់សំគាល់ថាពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ដោយបូករួមជាមួយការបញ្ជាក់បន្ថែមពីក្រុមគ្រួសារសព ។ បច្ចុប្បន្នសាកសពត្រូវបានសមត្តកិច្ចយើង ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕

រូបភាព ៖ ផ្កាយពេជ្រ០១
អត្ថបទ ៖ កូនដំរីស្រុក

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here