បាត់ដំបង ស្រុកមោងឫស្សី 26;2;18 គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តបុកគ្នាពេញ់ទំហឹងលើផ្លូវជាតិលេខ៥បណ្ដាលឲ្យស្លាប់4នាក់(ប្រុស)
-នៅថ្ងៃទី26:02:2018 វេលាម៉ោង02:15នាទីនៅចំណុចក្រុមទី 16ភូមិ ថ្នល់បត់ឃុំឫស្សីក្រាំង លេីផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(225:226)មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុង01គ្រឿងម៉ាក ហ៊ីយិនដាយ ស្ពេស ធុន ដឹកអ្នកដំណើរធំ ពាក់ស្លាកលេខភ្នំពេញ 3C 8052 (ក្រុមហ៊ុន វឌ្ឍន៍សុភាព) អ្នកបើកបរឈ្មោះ ថា ពុទ្ធី ភេទប្រុសអាយុ21ឆ្នាំរស់នៅ
សង្កាត់ពវេងខណ្ឌដង្កោរាជធានីភ្នំពេញ បើកបរមកពីបាត់ដំបងមុខទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលេីបានបុករថយន្ត មួយគ្រឿងម៉ាកហ៊ីយិនដាយធុនដឹកជញ្ជូនធំពាក់ផ្លាកលេខព្រះសីហនុ3A 5811 (ដឹកត្រី) អ្នកបើកបរឈ្មោះ វុិន ខេង ភេទប្រុសអាយុ36ឆ្នាំរស់នៅ ភូមិទេពអជួនឃុំកោះហែល ស្រុកស្អាងខេត្តកណ្តាល ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាបណ្ដាលអោយ៖
ការខូចខាត:
ក/មនុស្សៈ ស្លាប់4នាក់ប្រុស
ខ/សំភារះ :រថយន្តខូច2គ្រឿង បញ្ជូនអោយការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here