Update Videoស្រុកកៀនស្វាយ: ថ្ងៃសៅរ៍ ១០ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៤.០២.២០១៨ករណី:គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង រថយន្តនិងរថយន្ត បណ្តាលអោយស្លាប់ ០១ នាក់ ភេទប្រុស របួសស្រាល១នាក់ ភេទស្រី ខូចស្រាល កង់១គ្រឿង រថយន្តខូចស្រាល២គ្រឿង:-នៅៃថ្ងសៅរ៍ ១០ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៤.០២.២០១៨វេលាម៉ោង ១៥:៣៥ នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៩-២០ចំណុច ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ករណីនេះកើតឡើងរវាងរថយន្ត ម៉ាកHYUNDAI MIGHTY ពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ភ្នំពេញ 3E-0639 បើកបរដោយឈ្មោះឈីវ ហៃ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពុងភ្នំ ស្រុកលើកដែកខេត្តកណ្តាល ដែលបើកមាន ទិសដៅពី
អ្នកលឿង ទៅ ភ្នំពេញ ។ ពេលមកដល់ចំណុចកើតហេតុខាងលើ បានដាច់ហ្វ្រាំងបានគេចចុះឡើងទៅបុកជាមួយរថយន្ត ម៉ាក TOYOTA CILICA ពណ៌ទឹកប្រាក់ ប្រភេទ ទេសចរណ៍ ពាក់ផ្លាក ភ្នំពេញ 2D- 8611 បើកបរដោយឈ្មោះអ៊ុំ សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ នាយកគ្រប់គ្រងជីធម្មជាតិ មានទីលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលអោយខ្ទាតរថយន្តម៉ាកTOYOTA CILICA ទៅបុកក្មេងឈររង់ចាំឆ្លងផ្លូវ ឈ្មោះអ៊ិន ច័ន្ទបញ្ញា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់នៅកន្លែងកើតហេតុនិងបុកក្មេងជិះកង់ឈ្មោះពៅ សុវណ្ណារ៉េន ភេទស្រី អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសស្រាលគ្រួសារយកទៅផ្ទះ។អ្នកបើកបររថយន្តឈ្មោះឈីវ ហៃ បានឃាត់ខ្លួន។ ករណីនេះបណ្តាលឲ្យរថយន្តខូចស្រាល ២ គ្រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ តាមការសន្និដ្ឋានៈ-អ្នកបើកបររថយន្ន្តឈ្មោះ ឈីវ ហៃ បើកបរធ្វែសប្រហែស មិនបានពិនិត្យយានយន្តរបស់ខ្លួនមុនពេលចេញដំណើរ។

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here