ក្រងព្រះសីហនុ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងអ្នកថ្មើរជើង។ នគរបាលប្រាប់ថា ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពត1B-1870 បើកបរដោយឈ្មោះ ឈូក ពេជ្រ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកនឹងអ្នកថ្មើរជើងចំនួន ០៣នាក់ ៖
១-ឈ្មោះ ស៊ុន វណ្ណា ភេទ ស្រី អាយុ ២១ឆ្នាំ និងកូនប្រុស ឈ្មោះ សារឿន ធីវ៉ាវិន អាយុ ១១ខែ មានទីលំនៅស្រុកបន្ទាយមាស ខេត្តកំពត ។
២-ឈ្មោះ លុញ ស្រីទូច ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រញ៉ូវស្តារ ស្នាក់នៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ និងទារក ០១នាក់៖
១-ឈ្មោះ ឈូក ពេជ្រ អ្នកបើកបរម៉ូតូ រងរបួសស្រាល ។
២-ឈ្មោះ ស៊ុន វណ្ណា រងរបួសមធ្យម ។
៣-ឈ្មោះ លុញ ស្រីទូច រងរបួសមធ្យម ។
៤-ឈ្មោះ សារឿន ធីវ៉ាវិន រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
រីឯវត្ថតាង ម៉ូតូ ០១គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
រូបភាព
រូបភាព
រូបភាព
Home khmer-news ក្រុងព្រះសីហនុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់