ក្រុងតាខ្មៅ: ថ្ងៃសុក្រ២កើត ខែផល្គុន ឆ្នាំរកាព.ស២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៨ ករណី:គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត( បណ្ដាលឲ្យស្លាប់០១នាក់ប្រុស)កើតហេតុ នៅថ្ងៃព្រហស្បត៍ ១៥រោច ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង ២៣ និង២២ នាទី នៅលើកំណាត់ផ្លូវលេខ១១៥កែងភ្លើងស្តុបA9 ចំណុចភូមិព្រៃសំរោង៣ សង្កាត់ព្រៃសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។សភាពនៃរឿងហេតុ:មុនពេលកើតហេតុមានម៉ូតូ មួយគ្រឿង ម៉ាកHONDA DREAM ផលិតឆ្នាំ2013 ព៌ណខ្មៅពាក់ស្កាកលេខភ្នំពេញ1BW-0904បើកបរដោយឈ្មោះបៃ ឌឺលុច្ស(ពាក់មួកសុវត្ថិភាព) ភេទប្រុស អាយុ២៦ ឆ្នាំ ។ មានទីលំនៅបច្ចុប្បន្នផ្ទះលេ១១៤ ផ្លូវលេខ២១ ភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។បើកបរក្នុងទឹសដៅពីជើងទៅត្បូងបានបុកចំពាក់កណ្តាលទ្រុងរថយន្ត មួយគ្រឿងម៉ាក
HIYUNDAIពាកស្លាកលេខភ្នំពេញ3C-2555 បើកបរក្នុងទិសដៅពីលិចមកកើត អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) ចំពោះករណីនេះបណ្តាលអោយខូចម៉ូតូធ្ងន់ និងបណ្តាលអោយខូចរថយន្តស្រាល។សន្និដ្ឋាន
បណ្តាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងដក ហូតវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនិតីវីធីច្បាប់។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here