ស្រុកខ្សាច់កណ្ដាល: ថ្ងៃសុក្រ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ករណី:គ្រោះថ្នាក់ចរាចរណ៍( រវាងរថយន្តនឹងម៉ូតូ)កើតហេតុថ្ងៃព្រហស្បត៌ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័កព ស២៥៦១ ត្រូវនិថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៧នឹង៥០ នាទី ចំណុចកើតហេតុនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅលើផ្លូវជាតិលេខ៨(ចន្លោះគីឡូម៉ែត្រ៣៦/៣៧) ៕បង្កឡើងដោយរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ៕លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានវ៉ាជែងទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកWeav S C110ពណ៌ខ្មៅពាក់ផ្លាកលេខ(គ្មាន) បើកបរដោយឈ្មោះណង់ សំបូ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល(មិនពាក់មួកសុវត្តិភាពស្លាប់នៅកន្លែងកើតហេតុ) ៕រួមដំណើរមួយនាក់ឈ្មោះ សំបូរ ធីតា ភេទស្រី អាយុ២ឆ្នាំនៅភូមិដុល ឃុំសន្លុងស្រុកខ្សាច់កណ្ដាល រងរបួសធ្ងន់ បញ្ជូនទៅកាន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ និងខូចខាតសំភារៈម៉ូតូមួយគ្រឿង(ធ្ងន់)ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថិកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចំពោះសំភារៈត្រូវបានសមត្តកិច្ចជំនាញធ្វើការវាស់វែងយកមករក្សារទុកនៅអធិការនគរបាលស្រុក បន្តស្រាវជ្រាវរករថយន្តបង្ក អនុវត្តតាមនិតិវិធី ៕
រូបភាព
រូបភាព