ក្រុងតាខ្មៅ: ថ្ងៃច័ន្ទ១២រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះករណី:គ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តនិងអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់នៅកន្លែងកើត)ថ្ងៃច័ន្ទ១២រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨វេលាម៉ោង១៨និង២៥នាទី កើតហេតុនៅចំណុចខាងមុខយានដ្ឋានតារាសំណាងលើផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅរវាងរថយន្តមួយគ្រឿង
ម៉ាកHINOពណ៌​ខៀវ ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ3A.1168(អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណគេចខ្លួន)បើកបរក្នង​ទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើមានអ្នកថ្មើរជើងមួយនាក់(មិនទាន់ស្គាល់អត្តសញ្ញាណ)បានដើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើអ្នកថ្មើរជើងក៏បានឈប់នៅកន្លែងកើតហេតុភ្លាមៗនោះអ្នកថ្មើរក៏បានរត់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយចំហៀងខាងស្តាំបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ចំណែកសាកសពត្រូូវបានរថយន្តសង្គ្រោះរបស់ស្នងការខេត្តកណ្តាលដឹកយកទៅតម្កល់នៅសាលសពមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯររថយន្តត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំតាមនីតិវិធីច្បាប់។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here