ស្រុកស្អាង:ថ្ងៃអាទិត្យ១១រោចខែមាឃឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៨ម្សិលមិញនេះមានករណីៈគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក(រថយន្តនិងមនុស្សបណ្ដាលអោយស្លាប់០២នាក់ប្រុស០១នាក់និងស្រី០១នាក់ប្រុស) និងខូចខាតរថយន្ត០១គ្រឿងធ្ងន់ និងផ្ទះ០១ខ្នង សំភារៈមួយចំនួនធំ ។កើតហេតុនៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០០,៥០នាទី ចំណុចផ្លូវលេខ២១ស្ថិតក្នុងភូមិផ្កូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ មានរថយន្តម៉ាកLexusRX300 ពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ1AE-5120 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរពីជើងមកត្បូង ។លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកឈ្មោះចាន់ សុភា ភេទប្រុសអាយុ២៥ឆ្នាំមុខរបៈតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនិងកន្លែងកើតហេតុ)និងឈ្មោះអន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ តន្ត្រីសម័យ មានទីលំនៅភូមិ គរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនិងកន្លែងកើតហេតុ)ដែលកំពុងឈររើដែករោងអកកន្ដង់នៅមុខផ្ទះរបស់ឈ្មោះហៃ ឃាន ខាងផ្លូវជាតិលេខ២១ ចំណែករថយន្តបានបន្តរល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋឈ្នោះអាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំមុខរបរៈកសិករ មានទីលំនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលអោយខូចខាតផ្ទះ០១ខ្នងនិងសំភារៈមួយចំនួនធំ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ តែម្ដង ។បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចយើងបានចុះទៅដល់ទីកន្លែងកើតហេតុ យើងអាចសន្និដ្ឋានបានថាៈបង្កឡើង អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ចំពោះសាកសពទាំង០២សមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ រីឯរថយន្តបង្កបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here