ស្រុកពញាឮ: ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកានព្វសក័ ព-ស២៥៦១ត្រូវនិងថ្ងៃទី៣០.០១.២០១៨ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូបុកគោបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ) កើតហេតុថ្ងៃចន្ទ័ ១៣កើត ខែមាឃ ឆ្នាំរកានព្វសក័ ព-ស២៥៦១ត្រូវនិងថ្ងៃទី២៩-០១-២០១៨វេលាម៉ោង១៩:២៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូនិងសត្វគោចំណុចភូមិ កំពង់ចុះវារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
ផ្លូវជាតិលេខ៥km37-38បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ ភេទ ប្រុស(នៅកន្លែងកើតហេតុ) និងខូចខាតមូតូ០១គ្រឿងស្រាល។

សភាពនៃរឿងហេតុ:នៅវេលា ថ្ងៃ ខែ ឆ្នាំកើតហេតុខងលើមានម៉ូតូម៉ាកHonda dreamC125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GH-1746បើកបរក្នុងទិសដៅពីលិចទៅកើតដោយឈ្មោះ ទ្រី ភេទ ប្រុស អាយុ៣៤ ទីលំនៅ ភូមិ កំពង់អុស កំពង់អុសស្រុកពញាឮខេត្តកណ្តាល(ស្លាប់នៅកន្លែងកើតហេតុ)អ្នករួមដំណើរឈ្នោះណេតខ្នាភេទប្រុសអាយុ៣៥ទីលំនៅជាមួយគ្នា(របួសស្រាល)ខណៈបើកបរមកដល់កន្លែងកើតហេតុបានបុកសត្វគោដើរឆ្លងថ្នល់ជាតិពីត្បូងទៅជើងបណ្តាលអោយគ្រោះថ្នាក់(សត្វរត់បាត់ពីកន្លែងកើតហេតុ)សន្និដ្ឋាន:ករណីនេះបណ្ដាលមកពីអ្នកបើកបរមានល្បឿនលឿនក្នុងស្ថានភាពស្រវឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here