ស្រុកកៀនស្វាយ: នៅៃថ្ងអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៣០.០១.២០១៨ករណី: គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង ម៉ូតូនិងរថយន្ត បណ្តាលអោយស្លាប់ ១ នាក់ ភេទប្រុស របួសស្រាល២ នាក់ ភេទស្រី ម៉ូតូខូចស្រាល ១ គ្រឿង រថយន្តខូចស្រាល១គ្រឿង:នៅៃថ្ងច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៩.០១.២០១៨ វេលាម៉ោង ១៦:៣0នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ចំណុច ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាកSUZUKI SMASH 110 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាក លេខ ភ្នំពេញ 1AV-0088 បើកបរដោយឈ្មោះគិត សារ៉ុង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ៍ខេត្តព្រៃវែង ដោយមានអ្នករួមដំណើពីរនាក់ ១-/ឈ្មោះគង់ សាវី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំ ភូមិ ខ្ពប ជាមួយគ្នា និង២/ -ឈ្មោះឃិន ស្រេង ភេទស្រី២៨ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដែលបើកមានទិដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបើកជែងម៉ូតូហើយប៉ះដៃចង្កូតគ្នាធ្វើអោយដួលបោកទៅខាងឆ្វេង ទៅបុកជាមួយរថយន្តម៉ាក SSANG YONG ISTANA ពណ៌ លឿងប្រភេទ ដឹកអ្នកដំណើរធុនតូច ពាក់ផ្លាក ភ្នំពេញ2AF-7086 បើកបរដោយឈ្មោះផាន សម្បត្តិភេទ ប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងដោយមានអ្នករួមដំណើរចំនួន៥នាក់ ដែលបើក មានទិស ផ្ទុយគ្នា(ភ្នំពេញ ទៅអ្នកលឿង) បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះគិត សារ៉ុង នៅកន្លែងកើតហេតុ , របួសស្រាលឈ្មោះឃិន ស្រេង បញ្ជួនទៅព្យាបាល មណ្ឌលសុខភាពសំរោងធំ និងរបួសស្រាលឈ្មោះគង់ សាវី ទទួលយកសពទៅអោយគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបានបើក រត់គេចទៅមុខ បានចំងាយ២គីឡូម៉ែត្រត្រូវបាន ប្រជាពលរដ្ឋចាប់អោយប៉ូលីសប៉ុស្តិសំរោងធំ។ម៉ូតូខូចស្រាល១គ្រឿង រថយន្តខូចស្រាល១គ្រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។អ្នកបើកបររថយន្តឃាត់មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សុំវិធានការឃាត់ខ្លួន។តាមការសន្និដ្ឋានៈ-អ្នកបើកបរម៉ូតូឈ្មោះគិត សារ៉ុង ធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបើកលឿនហើយប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់(មានកំហុស៧០%)។អ្នកបើកបររថយន្តឈ្មោះផាន សម្បត្តិ បើក រត់គេចមិនឈប់ទទួលខុសត្រូវ ខុសនឹងមាត្រ៣៤និងមាត្រ៣៥ នៃស្តីពីចរាចរណ៍ផ្លូវគោក(មានកំហុស៣០%)។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here