ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ឆ្លៀតរត់ម៉ូតូកង់បី បានស្លាប់ភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរម៉ូតូបុក កាលពីវេលា ម៉ោង ១២ និង៤០នាទី យប់រំលងអធ្រាត្រចូល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចមុខផ្ទះលក់ ទូរសព្ទ័ដៃម៉ាក OPPO មួយកន្លែង និងខ្វះ២០០ម៉ែត្រទៀតដល់ផ្សារឈូកមាស តាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឆន ម៉ន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរមន្ត្រីយោធា មានឋានន្តរសក្ត័ វរសេនីយ៍ត្រី ស្នាក់នៅក្នុងអង្គភាព កងកិត្តិយសត្រែទព័ មានស្រុក កំណើត ផ្ទះលេខ៥៩ ផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ​ ចប់ម៉ោងការងារឆ្លៀតរត់រឺម៉កម៉ូតូកង់បី ដើម្បីដោះស្រាយក្នុងជីវភាពបន្ថែម ។

តាមការបញ្ជាក់ពីបុរសម្នាក់ខាង ម៉ូតូដែលរងបួសស្រាល បានប្រាប់ឲ្យដឹងថា រូបគាត់ជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកនីកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GO-9419 ជិះគ្នាបីនាក់ ទើបនិងចេញពីផឹកសុីមួយកន្លែង នៅម្តុំផ្សារឈូក មាស ហើយរូបគាត់បានអង្គុយនៅចំកណ្តាល ចំណែកម៉ូតូឲ្យមិត្តភក្តិជាអ្នកបើក តាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតមកខាងឆ្វេងដៃខណៈ ពេលនោះក៍មានរ៊ឺម៉កម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម បើកបរ ដោយបុរសម្នាក់បញ្ចាស់ទិសដៅគ្នាពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឲ្យម្ចាស់រ៊ឺម៉កម៉ូតូកង់បី ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកខាងម៉ូតូរងរបួសធ្ងន់ពីរនាក់អ្នកបើក និងអ្នកអង្គុយពីក្រោយ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯម្ចាស់ម៉ូតូនៅអង្គុយចំកណ្តាលរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើកាវាស់វែងយក រ៊ឺម៉កម៉ូតូកង់បី និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here