កំពង់ស្ពឺ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ ៦២~៦៣ ត្រង់ចំណុច​ភូមិ ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី២៥ខែមករា​ឆ្នាំ២០១។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ ១២៥ ស៊េរី០១៧ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១H ៩៧៦៤អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ឌុប​មនុស្ស​ម្នាក់​ពីក្រោយ​បើកបរ​ពី​កើ​តទៅ​លិច​លុះ​បើក មកដល់​ចំណុច​ខាងលើ បាន​វ៉ា រថយន្ត​ធំ​មួយគ្រឿង មិន​ស្គាល់​ម៉ាក ដែល​បើក​ទិស​ស្រប គ្នា​ហើយក៍​រេច​ង្កួ​ត​ជ្រុល​ទៅបុក​រថយន្ត មួយគ្រឿង ម៉ាក​NISSAN DIESEL ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ចង្កូត​ស្តាំ LOS 0357 ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ នឹង អ្នកជិះ ពីក្រោយ រងរបួស​ធ្ងន់។

ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ មន្ទីរពេទ្យ​ចំណែក​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង​ហើយ​អ្នកបើក​បរបាន​បើកទ្វា​រត់គេចខ្លួន​បាត់​ចំពោះ​វត្ថុតាង​ទាំងពីរ​ត្រូវបាន​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here