ស្រុកកៀនស្វាយ: ថ្ងៃព្រហស្បត្តិ៍៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៥.០១.២០១៨ករណី:គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូនិងម៉ូតូបណ្តាលអោយរបួសធ្ងន់ ០២ នាក់ ភេទប្រុស របួសស្រាល១នាក់ ភេទប្រុស ម៉ូតូខូចស្រាល ២ គ្រឿង :-នៅៃថ្ងពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៤.០១.២០១៨វេលាម៉ោង ១៧:១0នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ចំណុច ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDADREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាក
លេខ ភ្នំពេញ 1U-7978 បើកបរដោយឈ្មោះឆេ ណាង ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិភូមិជ័យឧត្ត២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកឆ្លងកាត់ថ្នល់ពីជើងទៅត្បូង ។ ពេលបើកចេញឆ្លងកាត់ថ្នល់នោះបានទៅបុកជាមួយម៉ូតូម៉ាក SUZUKI SMASH 110 ពណ៌ខ្មៅ ប្រភេទ ស្រី ពាក់ផ្លាក ភ្នំពេញ1AF-4260 បើកបរដោយឈ្មោះកែវ រតនៈ
ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះគង់ ដារិន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា ដែលបើកមានទិស ដៅពីអ្នកលឿងទៅភ្នំពេញ (ពីកើតទៅលិច) បណ្តាលអោយរបួសធ្ងន់ អ្នកបើកបរម៉ូតូទាំងពីរឈ្មោះឆេ ណាង និងឈ្មោះកែវ រតនៈ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរបួសស្រាល(រលាត់ស្បែក) ឈ្មោះគង់ ដារិន ។ម៉ូតូខូចស្រាល២រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ សន្និដ្ឋានៈអ្នកបើកបរម៉ូតូឈ្មោះឆេ ណាង (ម៉ូតូHONDA) ធ្វែសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នមិនបាន ពិនិត្យគ្រប់ជ្រុងជ្រោយមុន ពេលបើកឆ្លងកាត់ថ្នល់។

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here