(ពោធិ៍សាត់)៖ លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តរបស់លោក​ សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុក ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា នាល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានបណ្តាលឲ្យស្លាប់ចំនួន៥នាក់ ក្នុងនោះលោក សុទ្ធ តារា ក៏បានស្លាប់ផងដែរ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ខណៈ៤នាក់ទៀត (ស្រី៣នាក់) ស្លាប់នៅកន្លែងកើតហេតុ។

បើតាមលោក ប៊ិន វណ្ណា នៅកន្លែងកើតហេតុ ក៏មានអ្នករងរបួសជាច្រើននាក់ផងដែរ ដែលសុទ្ធតែសាច់ញាតិរបស់លោក​ សុទ្ធ តារា។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៥៖១៥នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ។

ហេតុការណ៍ការណ៍នេះ បង្កឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តម៉ាក Camery របស់លោក សុទ្ធ តារា រួចបន្តទៅបុកមួយគ្រឿងទៀត៕

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here