ស្រុកខ្សាច់កណ្តាល៖ ០២.០១.២០១៨ករណីប៉ុនប៉ងរំលោភសេពសន្ថវៈកើតហេតុថ្ងៃទី ៣០.១២.២០១៧ ម៉ោង ១៦:៣០ នាទី ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ០១នាក់ ឈ្មោះ ន.ណ.រ ភេទ ស្រី អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។ ជនសង្ស័យ ០១ នាក់ឈ្មោះ សាន ស៊ាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។

សភាពរឿងហេតុ: មុនពេលកើតហេតុជនរងគ្រោះកំពុងអោនកើបស្រូវដែលហាលនៅក្នុងទីធ្លាវត្តព្រះប្រសប់ថ្មី ស្រាប់តែជនសង្ស័យដើរមកពីទិសខាងកើតបានចាប់អោបជនរងគ្រោះពីក្រោយផ្តួលទៅនឹងដីហើយចាប់ច្របាច់ដោះជនរង គ្រោះ ។ពេលនោះជនរងគ្រោះបានរើបំរាស់ដោយធាក់ជនសង្ស័យមួយជើងត្រូវចំដើមទ្រូងហើយបានរើបំរាស់ខ្លួនរត់រួចចេញមកផ្លូវធំ ក៏ទូរស័ព្ទទៅប្រាប់បងថ្លៃរបស់ខ្លួនឈ្មោះ ហួរ សុខមាន ឲ្យមកជួយ ពេលបងថ្លៃមកដល់បាននាំមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។ ដល់ម៉ោង ១៩:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ស្រាវជ្រាវរកឃើញជនសង្ស័យ ក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here