ភ្នំពេញ៖ ឃាតករដៃឆៅមានមុខរបរបញ្ចូលហ្គាស់ ដែលបានធ្វើសម្មភាពវាយនិងរឹតកសម្លាប់នាងជាប្រពន្ធចុងរបស់ខ្លួន កាលពីជិត ១ខែមុននោះ រហូតដល់វេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចុះទៅ សហការរណ៍ជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការចាប់ខ្លួនបានខណៈពេល ដែលឃាតកររូបនេះ ទៅសម្ងំលាក់ខ្លួននៅក្នុងភូមិ១ ក្រុម១ សង្កាត់៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ឃាតករដៃឆៅខាងលើនោះឈ្មោះសេង ទ្រី ហៅទី អាយុ៣១ឆ្នាំ មុខរបរបញ្ចូលហ្គាស់ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ មានប្រពន្ធនិងកូនប្រុស២នាក់ ចំណែកនាងជាប្រពន្ធចុងដែលត្រូវសម្លាប់នោះឈ្មោះព្រីម បូផា អាយុ២៧ឆ្នាំ កម្ពស់១,៦៥ម៉ែត្រទម្ងន់៤៧គីឡូក្រាម មានស្រុកកំណើតនឡក្នុងភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ជាកម្មការិនីរោងចក្រកាត់ដេរយីហោ《HU LU GARMENTCO;LTD》ហើយក៏ជាអតីតកម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរយីហោ《SL》ដែលមានទីតាំងស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យផងដែរហើយ
នាងគឺជាស្រ្តីមេម៉ាយកូន១ដែលបានលែងលះគ្នាជាមួយប្ដីកាល ពី២ឆ្នាំមុនហើយជនឃាឃាតករខាងលើនោះ ទើបតែយកនាងរងគ្រោះធ្វើជា ប្រពន្ធចុងដោយមិនបានរៀបការ បានរយៈពេលជាង២ខែប៉ុណ្ណោះ និងបានកុហកនាងថាខ្លួនជាបុរសពោះម៉ាយអត់មានប្រពន្ធ និងកូនឡើយ ប៉ុន្តែទីបំផុតមិន ត្រឹមតែមិនមែនពោះម៉ាយប៉ុណ្ណោះទេ គឺមានទាំងប្រពន្ធនិងកូនប្រុស២នាក់ទៀតផង។

លោក យឹម សារ៉ាន់ បានបន្តឲដឹងទៀតថា ជនដៃដល់ខាងលើបានរឹតកសម្លាប់នាងរួចរុំភួយនៅក្នុងបន្ទប់ជួល លេខ៤២ ជាន់ទី៣ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានគេប្រទះឃើញសាកសពបង្ក ឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។ដែលខណៈនោះសាក សពស្ថិតនៅក្នុងស្ថានភាពហើមស្អុយរលួយទៅហើយ បន្ទាប់ពីមានហេតុការណ៏បែបនេះកើតឡើង កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវរហូតមកដល់ពេលនេះទើបឃាតឃាត់កខ្លួនឃាតកររូបនេះបាន។ហើយជននេះបានសារ ភាពថាខ្លួននពិតជាបានសម្លាប់នាងជាប្រពន្ធចុងមែន មូលហេតុដែលសម្លាប់ព្រោះតែខឹងនិងនាងមានចិត្តមិនស្មោះត្រង់ លួចលាក់មានប្រុសសហាយក្បត់ចិត្តខ្លួន មិនតែប៉ុណ្ណោះហ៊ាននាំប្រុសសហាយទៅដេកដល់ក្នុងបន្ទប់ជួលថែមទៀតផងទើបធ្វើឲ្យ ខ្លួនកើតការប្រច័ណ្ឌទប់ចិត្តលែងបាន និងសម្លាប់នាងចោលតែម្ដង។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង
១០និង៥០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់រុំភួយនិងធំក្លិនស្អុយរលួយនៅក្នុងបន្ទប់លេខ៤២ ជាន់ទី៣ផ្ទះជួលដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោយមកនគរបានបានចុះធ្វើការពិនិត្យកោសល្យវិច័យ បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មហើយឃាតករគឺជាប្ដីរបស់នាងដែលជាអ្នកសម្លាប់។បន្ទាប់មកនគរបាលបាននាំយកសាកសពទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ១យប់ លុះដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ទើបក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ប្រភព៖អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ


ជនរងគ្រោះ

ជនរងគ្រោះ

LEAVE A REPLY

Please enter your comment!
Please enter your name here