កណ្ដាល៖ កាលពី​វេលា​ម៉ោង១២និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងហោចណាស់ ក៏មាន​បុរស​ម្នាក់ បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ និង​ប្រុស​ស្រី២នាក់​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាមៗ ខណៈ​ពួកគេ​ជិះ​ម៉ូតូ​លឿន​បុក​គ្នា​ពេញទំហឹង ត្រង់ចំណុច​មុខ​ផ្សារ​តាខ្មៅ​ថ្មី តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ស្ថិតនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ជ​នង​គ្រោះ ដែល​ស្លាប់​ឈ្មោះ ឈុន ឈឿន ភេទ​ប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ​ភូមិ​លៀក ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ស៊េរី​ឆ្នាំ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GM-0961 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ទាំង​បញ្ច្រាស​ទិសដៅ​ចរាចរណ៍។ ខណៈ​មកដល់​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1X-5989 បើកបរ​ដោយ​យុវជន​ម្នាក់ ឌុប​យុវតី​ម្នាក់ទៀត ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុរស​ជា​អ្នកជិះ​ម៉ូតូ ហុងដា​ឌ្រី​ម ឆ្នាំ២០១៦ បោក​ក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ។ ចំណែក​ភាគី​ម្ខាង​ទៀត រងរបួស​ធ្ងន់​ទាំងពីរ​នាក់។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យភ្លាមៗ ៕
រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here