កណ្តាល ៖ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច ភូមិ​ព្រែ​កតា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ​ឈ្មោះ ម៉ៅ ចាន់ណា​រ៉ា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ព្រែក តា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។

នគរបាល​បាន​រឹបអូស​វត្ថុតាង​មួយ ចំនួន​ដូចជា អាគុយ​ម៉ាក​JP កម្លាំង៧០អំពែ​ចំនួន០១គ្រឿង អាំង​វែក​ទ​រ័​ចំនួន០១គ្រឿង ដ​ង្គៀ​ប​ចាប់​អាគុយ​ចំនួន០២ (ក្រហម​ខ្មៅ) និង​ខ្សែលួស​ប្រវែង ៣២៧ ម៉ែត្រ ។

ជនរងគ្រោះ​បាននាំគ្នា​ទៅ​ផឹកស្រា​នៅ​ចុង​ព្រែក​ទា​ហ៊ាន​សៅ ដោយមាន​គ្នា៥នាក់​ឈ្មោះ សុង ហា ភេទ​ប្រុស អាយុ២៩ឆ្នាំ ឈ្មោះ រស់ ធា​រះ ភេទ​ប្រុស អាយុ២២ឆ្នាំ ឈ្មោះ​ឡូត សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ឈ្មោះ ប៉ិច ដា​វុ​ធ ភេទ​ប្រុស អាយុ២៨ ឆ្នាំ​អ្នក​ទាំង៤ មាន ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា បាន​ទៅ​ផឹក​នៅលើ​ខ្នង ព្រែក​ចំក្បាល​ដី​របស់​ឈ្មោះ ប៉ិច ដា​វុ​ធ ។

លុះដល់​ម៉ោង១ជន​រង គ្រោះ​បាន​ដើរទៅ​ក្នុង​រោង​ក៏បាន​ទាក់​នឹង​ខ្សែរ​ភ្លើង ដែលមាន​ចរន្ដអគ្គិសនី ឆក់​ចំ​ទ្រូង​ឆ្វេង ដួល​ផ្កាប់មុខ​ទៅលើ​ដី បណ្ដាល​ឲ្យ​ស្លាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here