(បន្ទាយមានជ័យ)៖ កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ខ្វាវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ផ្ទុះ​ក្បាល​គ្រាប់៦០ ម.ម ១គ្រាប់​បណ្តាលឱ្យ​ស្លាប់​បុរស​ម្នា​ក់នៅ​កន្លែងកើតហេតុ​ចំណែក​បុរស ម្នាក់ទៀត​ទទួលរង​របួសធ្ងន់​ខ​ណៈ​ដែល​ជនរងគ្រោះ​បាន​យក​ក្បាល​គ្រាប់ ប្រភេទ៦០ ម.ម ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ទៅ​វាយដំ​ដោះ​ប្រលូញ​ក​ន្លឹះ​រ៉ឺម៉ក​គោយន្ត​ចេញពី​គោ​យ​យន្ត​ដើម្បី​យកទៅ​ភ្ជួរស្រែ។
នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​ឃុំ​បុ​ស្បូវ ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឈឿន សាម៉ន អាយុ៣២ឆ្នាំ ជា​ម្ចាស់​គោយន្ត ដោយឡែក អ្នករងរបួស​មានឈ្មោះ វ៉ាត សា​មេ​ត អាយុ៤៧ឆ្នាំ ជា​អ្នកជិតខាង ជនរងគ្រោះ​រស់នៅ​ភូមិ ឃុំ​ខាងលើ។

មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ ម្ចាស់​គោយន្ត​បាន​ដោះ​រ៉ឺម៉ក​គោយន្ត​ចេញពី​ក្បាល​គោយន្ត ដើម្បី​ទៅ​ភ្ជួរស្រែ​នៅពេលនោះ​មាន​អ្នកជិតខាង​ម្នាក់​បាន​ទៅ​ឈរ​មើល។ ប៉ុន្តែ​នៅពេល ដោះ​ប្រលូញ​ក​ន្លឹះ​រ៉ឺម៉ក​វា​មិន​ចេញ ទើប​ជនរងគ្រោះ​ក៏​យក​ម៉ូ​ទ័​រ​ឆាប​ផ្តាច់​ប្រលូញ​ក​ន្លឹះ​រ៉ឺម៉ក​គោយន្ត​ដោយ បន្ទាប់មក​ជនរងគ្រោះ​ក៏​យក​ក្បាល​គ្រាប់៦០ម.ម មិនដឹង​ជនរងគ្រោះ​រើសយក​ពី​តំបន់​ណា​នោះទេ ហើយ​យកមក​ដំ​វាយ​ដើម្បី​យក​ប្រលូញ​ក​ន្លឹះ គោយន្ត​នោះ​ចេញ ខណៈនោះ​ក៏​ស្រាប់តែ​ផ្ទុះ​គ្រាប់​នោះ​តែម្តង បណ្តាលឱ្យ​ម្ចាស់​គោ​យ​ន្យ​ស្លាប់​ចំណែក​អ្នកជិតខាង​ទៅ​ឈរ​មើល​ទទួលរង​របួសធ្ងន់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​អ្នកភូមិ​ពេញ​តែ​ភូមិ។

ជនរងគ្រោះ​ក្រោយមក​សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​បង្អែក ស្រុក​មង្គល​បូរី។

ក្រោយពី​កើតឡើង​នូវ​ហេតុការណ៍​នោះ​ហើយ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ពិនិត្យឃើញ​សំណល់​ក្បាល​គ្រាប់៦០ ម.ម ១គ្រាប់​ក្រោយ​ហេតុការណ៍​ផ្ទុះ​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here