(កណ្តាល) ៖ តាចាស់ល្មោភកាមម្នាក់ចាប់រំលោភចៅស្រី
បង្កើតពីរនាក់បងប្អូនរហូតបានសម្រេចទាំងពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង០០នាទី នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាជនរងគ្រោះមានចំនួន០២នាក់ ៖ ១-ឈ្មោះ ណាត លីហ្សា ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស ,២-ឈ្មោះ ណាត លីកា ភេទស្រី អាយុ០៦ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរជាបងប្អូនបង្កើតមានទីលំនៅ ភូមិ/ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យសមត្ថកិច្ចនគរបាលឃាត់ខ្លួនឈ្មោះ ឌឹម សុខឿន ភេទប្រុសអាយុ៦១ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ មុខរបរនៅផ្ទះ ជាជីតាបង្កើតជនរងគ្រោះ។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំមិនចាំវេលា ម៉ោង២៤និង០០នាទីជនរងគ្រោះពីរនាក់បងប្អូនបានដេកនៅលើផ្ទះជាមួយជីតារបស់ខ្លួនដោយឳពុកម្តាយទៅធ្វើការនៅភ្នំពេញ ហើយជីតាជាជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះជាបងឈ្មោះ ណាត លីហ្សា រហូត បានសម្រេចរួចបាននិយាយគំរាមថា៖ អត់អោយប្រាប់ម៉ែង៉ែងទេ បើហ៊ានប្រាប់អញកាត់ដៃកាត់ជើងឲ្យដើរដុំទានគេ។ បន្ទាប់មកទៀតជនសង្ស័យ បានធ្វើសកម្មភាពមកលើជនរងគ្រោះទី២ជាប្អូនឈ្មោះ ណាត លីកា រហូតបានសម្រេច និងបាន និយាយគំរាមដូចបានរៀបរាប់ខាងលើដដែល ។ រហូតដល់យប់ថ្ងៃ០៨ ខែឧសភា ឆ្នាំ២០១៨ ម៉ោងមិនចាំជនសង្ស័យបានធ្វើសកម្មភាពលើជនរងគ្រោះទាំងពីរនាក់ទៀត ដល់ពេលព្រឹកឡើងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបាននិយាយពីសកម្មភាពរបស់ជនសង្ស័យប្រាប់ ម្តាយរបស់ខ្លួនឲ្យដឹង។ លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩និង០០នាទីព្រឹកម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។

បន្ទាប់ពីទទួលបានពាក្យ បណ្តឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបាន ប្រព្រឹត្តសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើចៅស្រីទាំងពីរប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here