បុរសវ័យចំណាស់ជនជាតិឡាវម្នាក់ មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ ចងកធ្វើអត្តឃាតសម្លាប់ខ្លួន
(រតនគីរី) ៖ បុរសវ័យចំណាស់ជនជាតិឡាវម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្ករអោយមានការភ្ញាក់ផ្អើលមួយ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ និង ០០នាទី នៅចំណុចមាត់បឹងលំប្រា ជិតវត្តភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
មន្ត្រីនគរបាលស្រុកលំផាត់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភូន ម៉ារ៉ាវី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំជ័យឧត្តម ល្រុកលំផាត់ ខេត្តរតនគិរី មូលហេតុ : មានវិបត្តិផ្លូវចិត្ត។
បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាន បានចុះដល់កន្លែងកេីតហេតុ ពិនិត្យសាកសព និងដំណើរការប្រគល់ និងទទួលសាកសពជូនក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕
Home khmer-news បុរសវ័យចំណាស់ជនជាតិឡាវម្នាក់ មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ ចងកធ្វើអត្តឃាតសម្លាប់ខ្លួន