(រតនគីរី)៖ ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាច នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិ បីឃុំស្រែអង្គ្រង ត្រង់ចំណុចការដ្ឋាន០៥របស់ក្រុមហ៊ុន ហង អាញលំផាត់។
បុរសម្នាក់ព្រោះតែផឹកទឹកប្តូរនិស្ស័យ រហូតស្រវឹងជោគជាំ ហើយមកផ្ទះរករឿងឈ្លោះជាមួយប្រពន្ធរហូតឈានទៅយកកាំបិត ចាប់ក្រៀកប្រពន្ធនិងអារ ក ទាំងរស់ប៊ិះស្លាប់ តែសំណាងបានកម្លាំងអាវុធហត្ថនៅក្បែរនោះជួយអន្តរាគមន៍ទាន់ពេល។ ជនដៃដល់ ដែលត្រូវជាប្តី មានឈ្មោះសុំ ហឿន អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ ឃុំ ខាងលើ ។
មូលហេតុនេះដោយមានជំលោះនៅក្នុងគ្រួសារ មកពីប្តីផិកស្រាស្រវឹង ហើយបានយកកាំបិត ចាប់ប្រពន្ធរបស់ខ្លួនមកអារ ក តែម្តង។
ស្ត្រីរងគ្រោះឈ្មោះ កេន ចន្នីអាយុ៣៥ឆ្នាំ ខ្មែរ ជនសង្សយ័ត្រូវបានកម្លាំង អាវុធហត្ថ ដែលនៅប្រចាំការឯក្រុមហុន នាំយកមក ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត។ ប្តីកំណាចនេះសមត្ថកិច្ចអាវុធហត្ថកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
រូបភាព
រូបភាព
រូបភាព