ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយមាត់អូរ ស្ថិតក្នុងភូមិទុសច្រិច ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។ ជនរង្គ្រោះមានឈ្មោះ ប្រាង ថន អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កសិករ។ ក៏ប៉ុន្តែបានទៅចងករស្លាប់ នៅចំណុចភូមិ ឃុំខាងលើ។
តាមការឲ្យពីនគរបាលអធិការស្រុកកូនមុំថា ជនរង្គ្រោះ បានជិះម៉ូតូទៅចងករកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ហើយសាច់ញាតិបានតាមដើររកតែមិនឃើញៗ តែម៉ូតូនៅខ្ទមចំការ។ លុះព្រឹកឡើងក៏នាំគ្នាតាមដើររកម្ដងទៀត តាមបណ្ដោយមាត់អូរ ដែលមានចំងាយប្រមាណជា២ ទៅ៣គីឡូម៉ែត្រ ពីខ្ទមចំការនោះ ទើបប្រទះឃើញ ហើយរាយការណ៍ជូនសមត្ដកិច្ច។ សមត្ថកិច្ចបានបន្តទៀតថា មូលហេតុដែលជនរង្គ្រោះទៅចងករនោះ គឺនៅរសៀលថ្ងៃទី០៣ ជនរង្គ្រោះទៅផឹកស្រាស្រវឹង គ្រាដែលត្រឡប់មកដល់ផ្ទះវិញ ក៏ប្រឡែងលេងជាមួយប្រពន្ធ ដោយយកក្បាលទៅត្បុលនឹងពោះប្រពន្ធ ហើយប្រពន្ធប្រហែលជាឈឺឬយ៉ាងណានោះ បានសម្ដែងការខឹង និងមិនពេញចិត្តចំពោះប្ដី បន្ទាប់ពីមានការអាក់អន់ចិត្តជាមួយប្រពន្ធ ជនរង្គ្រោះក៏ពោលពាក្យថា អញ្ចឹងអញទៅងាប់ហើយ បន្ទាប់មកក៏ឡើងជិះម៉ូតូចេញទៅបាត់។
បច្ចុប្បន្ន នគរបាលអធិការស្រុកកូនមុំ បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ បន្ទាប់ពី សមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ ពិនិត្យ ធ្វើកោសលវិច្ច័យលើសព ឃើញថា សពជនរង្គ្រោះ ពិតជាបានធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនឯងពិតប្រាកដមែន៕

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here