(ខេត្តកំពង់ធំ)÷ យុវតីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត
ចង.កសម្លាប់ខ្លួនព្រោះតែតូចចិត្តនិងខ្លួនឯងកើតមកជាមនុស្ស.គ និងមានជំងឺឈឺក្បាលរ៉ាំរៃ បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅភូមិសេរីសាមគ្គីជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹប អាត ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

បើតាមការឱយដឹងពីម្តាយបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់ថា៖ មុនពេលកើតហេតុប្រមាណជា៣ថ្ងៃ កូនស្រីគាត់ដែលជាមនុស្ស គ នេះ បានធ្វើសញ្ញាប្រាប់គាត់ថា បើវាស្លាប់ទៅតើម៉ែយំទេ ដោយយកដៃធ្វើជាសញ្ញាហូរទឺកភ្នែក គាត់ធ្វើសញ្ញាតបវិញថាកុំធ្វើអីចឹង ហើយក៏គាត់មិនបានចាប់អារម្មណ៍និងយកចិត្តទុកដាក់ដែរ។

លុះដល់ថ្ងៃកើតហេតុស្រាប់តែបាត់កូនស្រីហើយក៏ដើររកក្នុងភូមិ មិនឃើញ ក៏ឡើងលើផ្ទះទៅបើកបន្ទប់កូនក៏ប្រទះឃើញវាចងកទៅនឹងឈនផ្ទះដោយចងនឹងខ្សែរកាបូបស្ពាយ ស្លាប់បាត់ហើយមិនដឹងពីពេលណាទេ ហើយក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្រឡៅ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកំលាំងជំនាញស្រុកនិងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋានបានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីទេ មានតែស្នាមគ្រលួតកប៉ុណ្ណោះ។ ទើបសន្និដ្ឋានបានថា÷ ជនរងគ្រោះពិតជាស្លាប់ ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន។
មូលហេតុៈ តូចចិត្តនឹងខ្លួនឯងកើតមកជាមនុស្សគនិងមានជំងឺឈឺក្បាលរាំុរៃផង។
ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ឱយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here