(សៀមរាប)៖ កាលពីវេលាម៉ោងប្រមាណជា ៨:០០នាទី ថ្ងៃ អង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះករណីឃាតកម្មមួយបានកើតឡើង បង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ដ (គ្មានផ្លាក់យីយោ) ស្ថិតនៅក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ដោយសមត្ថកិច្ចបានដាក់ការសង្ស័យ ថា មានឃាតកម្មកើតឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ ចំបំពង់ករបណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាន ។
ហើយបើតាមប្រភពព័ត៌មានជាបឋមពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ បារាំង ភេទប្រុស អាយុប្រមាណជា ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ។

ហើយតាមការសន្និដ្ឋានរបស់សម្ថតកិច្ចជំនាញបានបញ្ជាក់ថា ៖ ជនរងគ្រោះបានស្លាប់នៅចន្លោះម៉ោងប្រមាណជា ២១:០០នាទី រាត្រីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨។

LEAVE A REPLY

Please enter your comment!
Please enter your name here