ភ្នំពេញ៖ បុរសម្នាក់ ប្រកបរបរឡើងត្នោត ដើម្បីគាបយកទឹកលក់ បាត់យូរពេកមិនឃើញមកផ្ទះវិញដូចសព្វមួយដង លុះប្រពន្ធនិងកូនស្វែងរក ស្រាប់តែឃើញដេក ស្លាប់នៅក្រោមដើមត្នោតយ៉ាងអណោចអធម៌។

ហេតុការណ៍នេះបង្កឲមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី ០៨ មេសា ២០១៨ ចំណុចវាលស្រែក្រោមដលមត្នោត ដែលស្ថិតនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សពឈ្មោះ កាក គីម ភេទប្រុស អាយុ៥៥ឆ្នាំមានមុខរបរជាអ្នកឡើងត្មោត សព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅ ភូមិច្រកភ្នំ ឃុំគោគរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមប្រភពសាច់ញាត្តិសព បានឲដឹថានៅមុនពេលកើតហេតុ ជាធម្មតានៅពេលព្រឹកឡើងគាត់តែងតែជិះម៉ូតូចេញទៅឡើងដើមត្នោតដូចសព្វមួយដង ហើយគាត់តែងតែយកទឹកត្នោតមកវិញម៉ោងប្រហែល៩ព្រឹកវិញជារៀងរាល់ថ្ងៃ តែចំឡែកថ្ងៃនេះម៉ោង១១ព្រឹកហើយនៅមិនទាន់ឃើញ ជនរងគ្រោះត្រឡប់មកវិញ ចាំចេះតែបាត់ៗក៏ប្រពន្ធនឹងកូនមកដើររកតាមកន្លែងដែលគាត់ធ្លាប់ឡើងត្នោត ក៏ប្រទះឃើញគាត់ដេកស្លាប់នៅក្បែរគល់ត្នោតបាត់ទៅហើយ។

បើតាមការពិនិត្យពីជំនាញកោសល្យវិច្ច័យខណ្ឌគឺពុំមានពាក់ព័ន្ធនឹងឃាដកម្មនោះទេ គឺធ្លាក់ពីរលើដើមត្នោតស្លាប់ដោយខ្លួនឯង ប្រហែលអាចងងឹតមុខ ខ្យល់ ។ ចំពោះករណីខាងលើនេះ ក្រុមគ្រួសារនៃសពក៏ពុំមានប្ដឹងផ្ដល់រឺចោទទៅលើបុគ្គលណាដែរនឹងសូមយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here