ប៉ោយប៉ែត៖ នាងក្រមុំរូបស្រស់សោភាម្នាក់ សម្រេចចិត្តបញ្ចប់ជីវិត ដោយចងក នៅក្នុងបន្ទប់ផ្ទះសំណាក់ ក្រោយពីខកខ្លួនលង់ស្នេហ៍លើបុរសឥស្លាមម្នាក់ ត្រូវម្តាយឪពុកខាងប្រុសបដិសេធ ព្រោះតែសាសនាខុសគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅផ្ទះសំណាក់សុផលថាវីក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
ស្ត្រីរងគ្រោះឈ្មោះ ជិន ពិសី អាយុ២៤ឆ្នាំ បម្រើការងារផ្នែកអនឡាញនៅកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិស្រះជ្រៃ ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះបានបញ្ចប់ជីវិត ដោយយកកន្សែងពោះគោ ចងភ្ជាប់នឹងងដែកវាំងននបង្អួច ក្នុងបន្ទប់លេខ49E។
ក្រោយការពិនិត្យនិងកោសល់វិច្ច័យរកឃើញថា ជនរងគ្រោះខាងលើចងកធ្វើអត្តឃាតដោយខ្លួនឯង។ ក្រៅពីប្រភពព័ត៌មានជាច្រើនថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តរឿងស្នេហាបុរសជាឱពុកជនរងគ្រោះក៏ប្រាប់ដែរថា កូនស្រីរបស់គាត់មានវិបត្តិស្នេហ៍ជាមួយបុរសឥស្លាមម្នាក់ជាអាជីវករប្តូរប្រាក់នៅក្រុងប៉ោយប៉ែតតែម្តាយឱពុកខាងប្រុសស្នេហ៍នាងបដិសេធស្នេហ៍ ព្រោះតែហេតុផលមួយគឺសាសនាខុសគ្នាទើបនាងបង្ខំចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងយ៉ាងដូច្នេះ។
យោងតាមគណនេយ្យហ្វេសប៊ុករបស់ជនរងគ្រោះឈ្មោះជាអក្សអង់គ្លេស Pisey single សរសេរថា “មានពេលខ្លះចង់តែគិតខ្លី” ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៌ឡើយទីបំផុតនាងគិតខ្លីដោយចងកសម្លាប់ខ្លួនបានសម្រេចដូចការគ្រោងទុកមែន។