ស្រុកកៀនស្វាយ: ករណី:គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងថ្មើរជើង បណ្តាលអោយស្លាប់ ១នាក់ ភេទប្រុស កេីតហេតុនៅថ្ងៃ ៩ រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវហ្នឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ០២ “០៥នាទីអាធ្រាតនៅលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ៣១៣២ចំនុចភូមិកណ្តាលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងរថយន្តមិនស្គាល់អត្តសញ្ញាណដែលបើកពីអ្នកលឿងទៅភ្នំពេញ។ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកមនុស្សមិនស្គាល់អត្តសញ្ញាណ ដែលដើរលើថ្នល់បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។ រហូតមកដល់ពេលនេះពុំទាន់មានសាច់ញ្ញាតិ បងប្អូនមករកនៅឡេីយទេ ករណីនេះបណ្តាលមកពី:អ្នកបើកបររថយន្តធ្វេសប្រហែស មានល្បឿនលឿន រីឯមនុស្សដើរធ្វេសប្រហែស នៅពេលយប់។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here