ខេត្តកំពង់ចាម:នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០
និង២០នាទី មានករណីអត្តឃាតលោតទឹកសម្លាប់ខ្លួន នៅចំនុចលើស្ពានគីហ្សូណាចន្លោះបង្គោល P៧-P៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បង្ករឡើងដោយឈ្មោះ ភាព ផល្លិកា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ខណ:ពេលជិះម៉ូតូជាមួយម្តាយចេញពីក្រុងកំពង់ចាមត្រឡប់ទៅផ្ទះវិញ ពេលដល់លើស្ពានជនរងគ្រោះ ខាងលើបានចុះពីលើម៉ូតូ លោតពីលើស្ពានតែម្តង។

មូលហេតុ មានវិបត្តិផ្លូវចិត្ត ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចយើង បានជួយសង្រ្គោះយកមកដល់លើច្រាំង ទន្លេ និងបានទំនាក់ទំនងរថយន្តសង្គ្រោះបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ពេលមកដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ព្រមទាំងបានបង្កើតគណ:កម្មការត្រួតពិនិត្យសាកសព និងបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទនិងរូបភាពៈការិយាល័យ ផ្សព្វផ្សាយអប់រំ

អត្ថបទនិងរូបភាពៈការិយាល័យ ផ្សព្វផ្សាយអប់រំ

អត្ថបទនិងរូបភាពៈការិយាល័យ ផ្សព្វផ្សាយអប់រំ

អត្ថបទនិងរូបភាពៈការិយាល័យ ផ្សព្វផ្សាយអប់រំ

LEAVE A REPLY

Please enter your comment!
Please enter your name here