ខេត្តកំពង់ចាម:​ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧:៣០ ផ្នែកជំនាញ បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលសង្កាត់បឹងកុក ថាមាន សាកសពក្មេងប្រុស អណ្តែតទឹកនៅចំណុចច្រាំងទន្លេ ក្នុងភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រោយពីទទួល បានព័ត៌មានកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពងចាម បានចុះទៅដល់កន្លែងកើតហេតុដោយបានសហការជាមួយកំលាំងជំនាញបច្ចេកទេសខេត្ត និងមេភូមិ បានបង្កើតគណៈកម្មការធ្វើការពិនិត្យ សាកសព :


-សាកសពមានសភាពហើម ស្លាប់៣ទៅ៤ថ្ងៃ សាកសពពំុមានពាក់ព័ន្ធករណីព្រហ្មទណ្ឌទេ។ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ សេង ហឿន
ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពងចាម ថាពិតជាកូនរបស់ខ្លួន ឈ្មោះ ហឿន ពិសិដ្ឋ ភេទប្រុស អាយុ៣ឆ្នាំ នៅភូមិគៀនជ្រៃក្រៅ ឃុំគៀជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានលង់ ទឹកទន្លេ កាលពីថ្ងៃទី ៣០.០៣.២០១៨ ម៉ោង ១០:៣០នាទី។ ក្រោយពីការពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សពឱ្យទៅឪពុកឈ្មោះសេង ហឿន យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទៈការិយាល័យ ផ្សព្វផ្សាយ
រូបភាពៈអធិការក្រុងកំពង់ចាម

LEAVE A REPLY

Please enter your comment!
Please enter your name here