ស្រុកល្វាឯម: ថ្ងៃទី០១.៤.២០១៨ ករណី : ប្រទះឃេីញសាកសព កេីតហេតុវេលាម៉ោង ១១និង៤៥នាទីថ្ងៃទី០១.ខែមេសា ឆ្នាំ២០១៨
ចំណុចអង់តែនទូរសព្ទ័ស្មាត(ក្រុមហ៊ុនអុីដតកូ) អូរល្វា ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។


សាកសព មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែលចន្លោះពី៤០ឆ្នាំ ទៅ ៥០ ឆ្នាំ( មានស្ថានភាពរលេះរលួយសាច់)ស្លៀកខោខូវប៊យជេីងវែង ខៀវ ក្រណាត់យឺតខ្សែក្រវ៉ាត់ព៌ណខ្មៅ ក្បាលដែករូបផ្កាយ (ទាហាន)
អត់មានពាក់អាវ ។កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត កម្លាំងអធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍ ពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ ភូមិបានពិនិត្យសាកសព។

ការពិនិត្យបញ្ជាក់ថា:សាកសពដេកផ្កាប់មុខដៃស្តាំមានស្នាមចាក់សាក់នៅលេីកំភួនដៃ(រូបផ្កាកូលាប)ក្បាលផ្នែកខាងក្រោយមុតដល់ខាងមុខ (ពីប្រជុំកណ្តាលរហូតដល់មុខ លេីចុងចិញ្ចេីមខាងឆ្វេង)ស្លៀកខោលីអូព៌ណខ្មៅក្នុងហោប៉ៅស្តាំខាងមុខ មាននាឡិកាមួយ ព៌ណសសក់វែងស្លូតធ្មេញធំរដិករដុបប្រហោងមិនស្មេីស្នាមមុតមួយចំហៀងក្បាលផ្នែកខាងឆ្វេង ពីលេីជេីងសក់ផ្នែកខាងក្រោយកាត់ទទឹងលេីស្លឹកត្រចៀកខាងឆ្វេងមកដល់លេីចិញ្ចេីមខាងស្តាំ។ មានស្នាមបាក់ឆ្អឹងកំភួនដៃខាងឆ្វេង បាក់ជាពីរកំណាត់ដាច់ចេញពីគ្នា។បាក់ភ្លៅខាងឆ្វេងលេីក្បាលជង្គង់។ ការសន្និដ្ឋាន:ករណីនេះ ជាករណីឃាតកម្ម។សាកសពត្រូវបានកប់នៅវត្តឧទុម្ពរ ភូមិអរិយក្សត្រឃុំអរិយក្សត្រ ដេីម្បីស្រាវជ្រាវ ស្វែងចាប់ជនល្មេីសដើម្បីផ្តល់យុត្តិធម៍ជូនជនរងគ្រោះ។

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here