ភ្នំពេញ ៖ ជនសង្ស័យដែលជាភេទទី៣ តែងតែ ដើរបន្លំខ្លួននៅពេលរាត្រី អោយតែឃើញបុរសស្រវឹងដេក ក្នុងរថយន្ត តែងចូលទៅអង្គុយក្បែរ ហើយធ្វើសកម្មភាពលូកហោប៉ៅ យកកាបូបលុយនិងទូរស័ព្ទ ឬរបស់មានតំលៃ ឥលូវនេះ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំបន់ទឹក ឃាត់ខ្លួនបានហើយ ចំនួន៣នាក់ ក្រោយបើកទ្វាររថយន្តបុរសម្នាក់កំពុងស្រវឹងអង្គុយ ក្នុង រថយន្ត ។
ហេតុការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង ២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំនុចផ្លូវ១៨៣ កែងនិងផ្លូវ ម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនសង្ស័យទាំង៣នាក់ខាងលើ ដែលឃាត់ខ្លួនបានទី១មានឈ្មោះ សុខ ការ ភេទទីបី អាយុ២៣ឆ្នាំ មុខរបប ជាងអ៊ុតសក់ ស្នាក់នៅ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ ទី២.ឈ្មោះ យ៉ា ភេទទីបី មុខរបប ជាង អ៊ុតសក់ ស្នាក់នៅ ខណ្ឌព្រែកព្នៅ ។ និងទី៣.ឈ្មោះ កេ សា ភេទទីបី អាយុ ២៣ឆ្នាំ មុខរបរ ជាង អ៊ុតសក់ ស្នាក់នៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ដោយឡែកវត្ថុតាងដកហូត រួមមាន៖ ម៉ូូតូម៉ាក ZOOMMER Xពណខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR 1791 មួយគ្រឿងជារបស់ជនសង្ស័យ និងទូរសព្ទ័ម៉ាក iphone 6 plus ពណ៌ទឹកមាស មួយគ្រឿង ជារបស់ជនរងគ្រោះ ។
យោងតាមសម្តី របស់សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះបាន គឺកម្លាំងសមត្ថកិច្ច បានធ្វើការ ល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ បទល្មើស ផ្សេងៗ និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ខណះមកដល់ចំនុចផ្លូវ ៤៣០ ក្រោយនិង មន្ទីពេទ្យ មិត្តភាពខ្មែរសូរវៀត ក៍ស្រាប់តែឃើញ ក្រុមជនសង្ស័យដែលជាភេទបី បានជិះម៉ូតូ ម៉ាក ZOOMER X បានមកធ្វើសកម្មភាព លួកយកទូរសព័្ទ ដៃរបស់ជនរងគ្រោះម្នាក់ ដែលស្រវឹងដេកនៅក្នុង រថយន្តលុចស៊ិស មួយគ្រឿង ដោយឃើញ សកម្មភាពបែបនេះ សមត្ថកិច្ចបានជិះម៉ូតូទៅជិត ក៍ស្រាប់តែម្ចាស់របស់បានដឹងខ្លួន រួចហើយបានស្រែកថាចោរៗ ធ្វើអោយជនសង្ស័យទាំងនោះ ភ័យ បានជិះម៉ូតូរត់គេចខ្លួន រហូតដល់ចំនុចខាងលើ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូត ទូរសព្ទ័ម៉ាក iphone 6 plus មួយគ្រឿង ជារបស់ជនរងគ្រោះទើបសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិនគបាលទំនប់ទឹកតែម្តង ។
រូបភាព
រូបភាព
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំបណ្តោះអាសន្នសិន រងចាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ទើបចាត់ការបន្តទៀត ៕