(កណ្ដាល)៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់នៅនិងកន្លែងរវាងម៉ូតូនិងម៉តូបានបើកបញ្ចាសទិសគ្នាបណ្តាលឲ្យបុកគ្នាចំពីមុខពេញទំហឹុងបណ្ដាឱ្យអ្នកបើកបរម៉ូតូទាំងពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៥មីនា ចំណុចលេីស្ពាន ឆ្លងទន្លេព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាល ចរាចរ ក្រុងតាខ្មៅបានឱ្យដឹងថា
ជនរងគ្រោះ ស្លាប់ដោយគ្រោះថ្នាក់ចរាចរ ឈ្មោះលឹម​​​ លី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្នាក់ទៀតឈ្មោះវៀង ថាន់តាយ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិវៀតណាមមានទីលំនៅក្នុងភូមិព្រែកគយ ឃំុព្រែករុន ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលីសប៉ុស្តិ៍នគរបាលបានបន្តទៀថានៅពេលកើតហេតុមានម៉ូតូ មួយគ្រឿង ម៉ាកSuzuki Smash Revo ព៌ណខៀវ ពាក់ស្លាកលេខ កណ្តាល​​1D-1043 បើកបរដោយឈ្មោះលឹម​​​ លី ភេទប្រុស អាយុ៣៥ឆ្នាំ(មិនពាក់មួកសុវត្ថិភាពតែមានកញ្ចក់មើលក្រោយ)បើកបរក្នុងទិសដៅពីលិចទៅកេីត ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូម៉ាកHonda Clickពណ៌សពាក់ស្លាកលេខ កណ្តាល1X-9922បេីកបរក្នុងទិសដៅពីកេីតមកលិច អ្នកបើកបរឈ្មោះវៀង ថាន់តាយ (គ្មានកញ្ចក់មើលក្រោយនឹងមិនពាក់មួកសុវត្ថិភាព) ដែលបើកបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹុង។
បណ្តាលអោយអ្នកបើកបរម៉ូតូទាំង2ស្លាប់នៅកន្លែងកេីតហេតុ។រីឯនគរបាលចរាចរ បានទៅ វាស់និងពិនិត្យកន្លែងកើតហេតុទំនាក់ទំនងទៅក្រុគ្រួសារដើម្បីយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here