ស្រុកកៀនស្វាយ: ថ្ងៃព្រហស្បត្តិ៍៨កើត ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២២.០២.២០១៨ម្សិលមិញនេះករណី: គ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង ម៉ូតូនិងម៉ូតូបណ្តាលអោយរបួសធ្ងន់ ០២ នាក់ ស្រី ០១នាក់ ម៉ូតូខូចស្រាល ០២ គ្រឿង :-កើតហេតុនៅៃថ្ងព្រហស្បត្តិ៍៨កើត ខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២២.០២.២០១៨វេលាម៉ោង ៧:៣០នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណីកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ចំណុច ភូមិព្រែកត្រែង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDA CLIIK ពណ៌ខ្មៅ ក្រហមប្រភេទស្រី ពាក់ផ្លាក
លេខភ្នំពេញ1AN0446បើកបរដោយឈ្មោះស៊ីមស្រីភេទស្រីអាយុ៤៦ឆ្នាំ(ជនជាតិវៀតណាម)មានទីលំនៅភូមិព្រែកត្រែង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាលដែលបើកស្របទិសគ្នាភ្នំពេញអ្នកលឿង(រងរបួសស្រាល)ត្រូវបានបញ្ជូនមកមន្ទីពេទ្យជោរៃ ភ្នំពេញ បើកមកដល់ចំណុចកើតហេតុបានបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេងពីលិចមក ខាងកើត ពេលបើកចេញឆ្លងកាត់ថ្នល់នោះត្រូវបានម៉ូតូម៉ាក Kawasaki250CCប្រភេទប្រុសបើកបរដោយមិនស្គាល់អត្តសញ្ញាណ័បើកស្របទីសគ្នាភ្នំពេញអ្នកលឿងបានបុកចំពីក្រោយដួលរងគ្រោះថ្នាក់ទាំងសងខាងតែម្ដង(ចំពោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យមុនសម្ថកិច្ចទៅដល់)។តាមការសន្និដ្នាន:ចំពោះករណីខាងលើនេះបណ្តាលមកពីម៉ូតូHONDA CLICK ធ្វែសប្រហែសខ្ចីខ្ខាមិនប្រុងប្រយត្ត័មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់ចំណែកម៉ូតូKawasaki បើកក្នុងល្បឿនលឿនធ្វែសប្រហេសមិនមើលស្ថានភាពផ្លូវខាងមុខ។ ចំពោះម៉ូតូខូចស្រាល២គ្រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីរង់ចាំការដោះស្រាយ។

រូបភាព

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here