ស្រុកស្អាង: ថ្ងៃទី១៨.០២.២០១៨ម្សិលមិញនេះករណី:លង់ទឹក(ស្លាប់)កើតហេតុនៅថ្ងៃអាទិត្យ០៤កើតខែផល្គុនឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី១៨ខែកុម្ភះ គ.ស២០១៨វេលាម៉ោង១៨នឹង១០នាទីនៅចំនុចក្នុងស្ទឹងកូនជ្រែភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ:ឈ្មោះ ស៊ាម រុន ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។
មុខរបរ កសិករ(ស្លាប់)។សភាពរឿងហេតុ:នៅថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០១៨វេលាម៉ោង១៥នឹង៣០នាទីជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងជោគជាំបានដើរសំដៅទៅទិសខាងត្បូងបាត់។ដល់ម៉ោង១៦.០០នាទីកូនប្រពន្ធនិងអ្នកភូមិ ដើររកមិនឃើញ ។លុះដល់ថ្ងៃទី១៨.០២.២០១៨វេលាម៉ោង ១៦.០០នាទី ទើប មានអ្នកជិតខាងនិងប្រពន្ធកូនរកឃើញសព ឈ្មោះ ស៊ាម រុន អណ្ដែតក្នុងទឹកស្ទឹងកូនជ្រែ ។ ក្រោយពេលទទួលបានពត៌មានភ្លាមកម្លាំងនគរបាលជំនាញពិនិត្យហេតុស្រុក ប៉ុស្ដិ៍ បានសហការណ៍ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យលើសព មិនឃើញមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ឡើយ។ ក្រោយការពិនិត្យនឹងតាមការអះអាងពីប្រពន្ធនឹងអ្នកជិតខាងឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសាលង់ទឹក ប្រាកដមែន។ ក្រោយពីពិនិត្យរួចសព បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here