ស្រុកពញាឮ: ថ្ងៃច័ន្ទ០៦កើត ខែមាឃ ឆ្នាំ រកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២២ខែមករា គ.ស២០១៨ករណី:គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតហេតុថ្ងៃអាទិត្យ ០៥កើត ខែ មាឃ ឆ្នាំ រកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ខែមករា គ.ស២០១៨ វេលាម៉ោង១៦.១៥នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២០_២១ចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលបង្កឡើងរវាងរថយន្តនិងម៉ូតូ រថយន្តម៉ាកនីសាន់ប្រភេទប៊ែនដឹកដី ពណ៍ខៀវ ពាក់ផ្លាកលេខ PP0279(អ្នកបើកបរគេចខ្លួនបាត់) ម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៍ខ្មៅពាក់ផ្លាកលេខ 1DE.2906ជិះគ្នាពីរនាក់ រងរបួសធ្ងន់ទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណទាំងពីរនាក់។

សភាពនៃរឿងហេតុ:នៅវេលា ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DE.2906 ជិះឌុបគ្នាពីរនាក់ទិសដៅពីរជើងទៅត្បូងមកដល់កន្លែងកើតហេតុបានបុកគ្នាជាមួយរថយន្តប៊ែនដឹកដី ដែលកំពុងបត់ឆ្លងថ្នល់ចូលផ្លូវលំពាមតាសេកទិសដៅពីកើតទៅលិច(បត់ឆ្វេង)បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ទាំងពីរនាក់.។ត្រូវបានដឹកបញ្ជូនតាមរថយន្តសាមុយទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកពញាឮ។ចំណែកមធ្យោបាយពាក់ពន្ធ័រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីបន្តនិតិវិធី។

អ្នកបើកបរឈ្មោះសឹម សុភក្តី ភេទ ប្រុស អាយុ២៤ឆ្នាំ ទីលំនៅ ស្រុក បាធាយ ខេត្តកំពង់ចាមអ្នករួមដំណើរឈ្មោះ ពេជ្ររុណភេទប្រុអាយុ២១ឆ្នាំទីលំនៅជឍឯមួយគ្នាសន្និដ្ឋាន:បណ្តាលមកពីអ្នកបើកបររថយន្តផ្តូរគន្លងផ្លូវខ្វះការប្រុងប្រយត្ត័ មិនពិនិត្យគ្រប់ជ្រុងជ្រោយ។

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here