ស្រុកខ្សាច់កណ្ដាល‌÷ថ្ងៃច័ន្ទ ០៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ត្រូវនិងថ្ងៃទី២២.ខែមករា.គ ស ២០១៨ករណី​៖ ឆក់ខ្សែភ្លើង(ស្លាប់) កើត‌ហេតុ‌ថ្ងៃ‌ទី‌២២.០១.២០១៨ វេលាម៉ោង៧.៣០នាទីនៅចំណុច ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ។

ជនរងគ្រោះ‌ឈ្មោះ‌​អ៊ូ ង៉ើត ភេទ‌​ប្រុសអាយុ ​៥៨ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ‌សាសនា‌​ ព្រះ‌ពុទ្ធ​ មុខរបរ​កសិករ មានមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាលមាន ប្រពន្ធឈ្មោះហេង ថោ អាយុ ៦០ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំជាមួយគ្នា។សភាពរឿងហេតុ:ជារៀងរាល់ថ្ងៃជនរងគ្រោះឈ្មោះអ៊ូ ង៉ើត នៅភូមិឃុំកើតហេតុ តែងតែយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់ ថ្ងៃទី២២.០១.២០១៨ វេលាម៉ោង ៧.៣០ នាទីជនរងគ្រោះបានប្រាប់ប្រពន្ធឈ្មោះ ហេង ថោ ថាយកម៉ូទ័រដើម្បីបូមទឹកដាក់អាងនិងពាង នៅឯក្រោយផ្ទះដូចថ្ងៃធម្មតាដែរ ។ ចំណែកឈ្មោះ ហេង ថោ ជាប្រពន្ធនៅបោសសំអាតផ្ទះបានបន្តិចក្រោយមកស្រាប់តែឮ សំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះឈ្មោះ ហេង ថោ ជាប្រពន្ធបានរត់ទៅក្រោយផ្ទះមើល ពេលទៅដល់ឃើញជនរងគ្រោះដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់ឃើញដូចនេះឈ្មោះ ហេង ថោ បានយកឈើឬស្សីមកផ្ទាត់ខ្សែភ្លើងចេញ ហើយប្រពន្ធជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយតែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី ។

បន្ទាប់មកកម្លាំងជំនាញសហការជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យពិនិត្យឃើញថា៖ជនរងគ្រោះមានស្នាមដាច់រលាត់ស្បែកម្រាមដៃខាងស្តាំមួយកន្លែងក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ សន្និដ្ឋាន៖ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here