ស្រុកខ្សាច់ណ្តាល : ថ្ងៃអង្គារទី១រោចខែបុស្សស្នាំរកានព្វសក័ ស ព២៥៦១ត្រូវនិងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ករណីហិង្សាដោយចេតនា (កាប់ទៅវិញទៅមក)កើតហេតុថ្ងៃទី ០១.០១.២០១៨ ម៉ោង ១៦:២០ នាទី ចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់ឈ្មោះ ផាត រស់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិគោសុម: ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (មានរបួសក្បាល ១កន្លែង) ជនសង្ស័យ ០១ នាក់ឈ្មោះ លឹម សៅហឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានរបួសក្បាលចំហៀងខាងឆ្វង០១កន្លែង)។វត្ថុតាងចាប់យក៖
កាំបិតខ្វែវដងដែកចំនួន០១។

សភាពរឿងហេតុ រយះពេលជាងមួយខែមកហើយជនរងគ្រោះនិងជនសង្ស័យបានមកស្នាក់នៅធ្វើការជាកម្មករសំណង់ នៅភូមិឃុំកើតហេតុជាមួយគ្នារហូតដល់សព្វថ្ងៃនេះ។ដល់ថ្ងៃទី ០១.០១.២០១៨ វេលាម៉ោង ៩ព្រឹក ឈ្មោះ លឹម សៅហឿន បានទៅផឹកស្រាម្នាក់ឯងនៅក្រៅការដ្ឋានសំណង់ ដល់វេលាម៉ោង ១៥:៣០ នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ លឹម សៅហឿន មានសភាពស្រវឹងស្រា បានចូលមកក្នុងការដ្ឋានសំណង់វិញ ហើយជេរប្រមាថនិងដេញវាយប្រពន្ធរបស់ខ្លួន ពេលនោះឈ្មោះ រស់ សាវ៉ាន់ ជាប្រពន្ធរបស់ឈ្មោះ លឹម សៅហឿន បានរត់គេចចេញពីការដ្ឋានសំណង់ បន្ទាប់មកឈ្មោះ លឹម សៅហឿន នៅមាត់ឡូឡារហូតដល់ម៉ោង ១៦:២០នាទី ជនរងគ្រោះឈ្មោះ ផាត រស់ បានឃាត់ឈ្មោះ លឹម សៅហឿន កុំឲ្យរករឿងនិងវាយប្រពន្ធ ស្រាប់តែឈ្មោះ លឹម សៅហឿន ទាញយកកាំបិតបុ័ងតោមកកាប់ត្រូវចំក្បាលឈ្មោះ ផាត រស់ ពីលើចំនួន០១កាំបិត ភ្លាមនោះឈ្មោះ ផាត រស់ បានទាញយកកាំបិតខ្វែវដងដែកមកកាប់ត្រូវក្បាលឈ្មោះ លឹម សៅហឿន វិញ ត្រូវក្បាលចំហៀងខាងឆ្វេងចំនួន០១កាំបិតបណ្តាលឲ្យមានរបួសស្នាម។បច្ចប្បន្នជនរងគ្រោះឈ្មោះ ផាត រស់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ឯឈ្មោះ លឹម សៅហឿន ព្យាបាលរបួសនៅក្លីនិកឯកជន។ចំពោះវត្ថុតាងកាំបិតបុ័ងតោរបស់ឈ្មោះលឹម សៅហឿន បាន បោះចោលក្នុងទឹករកមិនឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here