បញ្ហាសុខភាពដែលកើតមានលើរាងកាយមួយចំនួន អាចដោះស្រាយវិញបានដោយគ្រាន់តែប្រើវិធី ងាយៗប៉ុណ្ណោះ។ តួរយ៉ាងខាងក្រោមនេះជាវិធីងាយៗដែលអាចជួយដោះស្រាយបញ្ហាសុខភាព ៨ យ៉ាងដែលលោកអ្នកតែងជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។

+ បិតភ្នែកមួយចំហៀង​៖ ពេលដែលក្រោកទៅបន្ទប់ទឹកនៅពេលយប់រួច លោកអ្នកនឹងពិបាកគេងលក់វិញជាមិនខាន។ នេះក៏ព្រោះថាពេលភ្នែកប៉ះនូវពន្លឺភ្លើងវាបានធ្វើឲ្យខួរក្បាលច្រលំថាជាពេលថ្ងៃ ដែលធ្វើឲ្យពិបាកគេងលក់វិញ។ ផ្ទុយទៅវិញបើលោអ្នកបិតភ្នែកមួយចំហៀងពេលដើរទៅបន្ទប់ទឹក វានឹងធ្វើឲ្យលោកអ្នកឆាប់គេងលក់វិញ បន្ទាប់ពីចូលបន្ទប់ទឹករួច។
+ បង្វិល.ក៖ ការធ្វើដូចនេះអាចជួយបំពេញអុកស៊ីសែនក្នុងរាងកាយ និងបំបាត់ភាពស្ពឹកស្រពន់ដែលមាននៅលើរាងកាយ។
+ បំបាត់ត្អើក៖ បើកមាត់របស់អ្នកឲ្យធំហើយព្យាយាមស្រូបខ្យល់ចូលឲ្យបានច្រើន វានឹងជួយបន្ថយការកន្ត្រាក់នៃសទ្ទះទ្រូងដែលជាមូលហេតុធ្វើឲ្យត្អើក។
+ ទប់ទឹកភ្នែកមិនឲ្យស្រក់៖ ពេលជួបរឿងក្រៀមក្រំឬទុក្ខសោកក្នុងជីវិត មនុស្សជាច្រើនបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ក្នុងករណីដែលលោកអ្នកចង់ទប់ទឹកភ្នែកមិនឲ្យហូរចេញមក លោកអ្នកត្រូវសម្លឹងមើលវត្ថុអ្វីនៅជុំវិញខ្លួន(ពេលដែលមានអារម្មណ៍ថាចង់យំ) ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដូចជារាប់ចំនួនវត្ថុទាំងនោះ ឬរាប់ពណ៌ជាដើម។ ការធ្វើដូចអាច បន្លប់អារម្មណ៍លោកអ្នកបាន។
+ ទាញត្រចៀក៖ ការធ្វើដូចនេះអាចជួយព្យាបាលអាការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។
+ បំបាត់ការភ័យខ្លាចពេលចាក់ថ្នាំ៖ អ្នកខ្លះមានអារម្មណ៍ថាខ្លាចម្ជុលជាខ្លាំង ដើម្បីដោះស្រាយបញ្ហានេះលោកអ្នកគ្រាន់តែក្អកបន្តិចពេលចាក់ថ្នាំ នោះលោកអ្នកនឹងភ្លេចការភ័យខ្លាចនេះជាមិនខាន។
+ បន្ថយភាពតានតឹងក្នុងខួរក្បាល៖ បញ្ហានេះអាចដោះស្រាយបានដោយគ្រាន់តែ លោកអ្នកញ៉ាំការរ៉េម ឬភេសជ្ជៈត្រជាក់ៗមួយកែវ។
វិធីងាយស្រួលក្នុងការលេបថ្នាំ៖ ដាក់ថ្នាំចូលក្នុងមាត់ ដាក់ទឹកចូលក្នុងមាត់ ហើយងើយក្បាលឡើងលើបន្តិចពេលលេបថ្នាំ នោះថ្នាំនឹងងាយឆ្លាក់ចូលទៅក្នុងបំពងកលោកអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here