(កំពង់ធំ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
ម៉ោង៣ៈ២០នាទី ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ ។

កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រីអាយុ2ឆ្នាំរងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាដ៏ក្បាល)និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក ជនបង្កឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ34 ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប ។

ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ 31ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។

សភាពនៃរឿងកន្លងមកនៅថ្ងៃទី 20.12. 2017ប្តីប្រពន្ធនេះបានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។

មូលហេតុៈ គឺមុខសញ្ញាជាឪពុក ខឹង នឹងប្រពន្ធមិនព្រមឲ្យ យកកូនទៅលេងជា មួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។ក្រោយពីកាប់កូនរួច ជនបង្ករបានផឹកថ្នាំធ្វើអត្តឃាតខ្លួន តែត្រូវសង្គ្រោះទាន់ពេលនៅពេទ្យឯកជន515ខេត្តកំពង់ធំ(គ្លីនិកវៀតណាម)ក្មេងរងគ្រោះត្រូវបានបញ្ជូន
ទៅសង្គ្រោះបន្តរនៅមន្ទីរពេទ្យខេត្តសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here