តាមពិត​តារាចម្រៀង តាក់ ចន្ធី សោះ​ គួរឲ្យ​សោកស្ដាយ​ណាស់​….

តារាចំរៀងរ៉ុកឃែនខេនរ៉ូលខ្មែរ អ្នកនាង តាក់ ចន្ធី បានទទួលមរណៈភាពហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រ ថ្ងៃទី២០ ពីយប់មុិញ ។
តារាចំរៀងខ្មែរអ្នកនាងតាក់ ចន្ធី បានស្លាប់ភ្លាមបន្ទាប់អ្នកនាងធ្វើដំណារតាមម៉ូតូកង់បីឥណ្ឌា មកដល់ភ្លើងស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេនទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានរថយន្តម៉ាក ព្រុសជិះឡើងលឿនមកប៉ុកបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងម្នាក់និងស្លាប់ម្នាក់ ។
អ្នកនាង តាក់ ចន្ធីគឺជាតារាចំរៀងរ៉ុកឃែនរ៉ូល ទោះបីអ្នកនៅក្នុងស្រុកខ្មែរគេមិនសូវស្គាល់ច្រើន តែបើនៅបរទេវិញ អ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្លៀវអន្តរជាតិ ហើយជានិច្ចជាកាល អ្នកនាងត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញ៉ាប់ ។
អ្នកនាង តាក់ ចន្ធី គឺជាតារាមួយរូបដែលមានជីវភាពក្រីក្រតស៊ូក្នុងជីវិតដោយជីវភាពលំបាកបំផុត ក្នុងនាមអ្នកនាង ជាម្តាយ ជាមេគ្រប់គ្រងគ្រួសារក្នុងបន្ទុកបន្ទប់ជួលរហូតដល់៨អ្នក ដែលជាអ្នករ៉ាប់រងគ្រួសារទាំងស្រុង។
សពអ្នកនាង តាក់ ចន្ធី ត្រូវបានក្រុមគ្រួសារដឹកទៅកាន់ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។ ចំនែកឯរថយន្តបង្ករមិនទាន់បានដោះស្រាយនៅឡើយ ។

រូបភាព

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here