(កំពង់ស្ពឺ)៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៩.៩០ត្រង់ចំណុចភូមិទី៤ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៨។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកហ្វូស៊ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0218 អ្នកបើកបរមិនស្គាល់ឈ្មោះបើកបរពីលិចទៅកើត។លុះបើកមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក វ៉េវពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ សុខ ហ៊ីម ភេទស្រី អាយុ៣៦ឆ្នាំរស់នៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចឌុបកូនឈ្មោះ ស្នា ហៃ ភេទប្រុស អាយុ៦ឆ្នាំបណ្ដាលឲ្យក្មេងប្រុសស្លាប់នៅកន្លែងនិងម្តាយរងរបួសធ្ងន់។
ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនអ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីពេទ្យសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ប្រភព៖Facebook Ny Savuth