ស្រុកកៀនស្វាយ៖ថ្ងៃអាទិត្យ ០៧កើតខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧+កិច្ចសហការបង្ក្រាបករណីអំពើលួច(កាច់កម៉ូតូ)កើតហេតុថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៩,៣០នាទីនៅចំណុចផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឆាន ឃ្លុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទ្រា ឃ៉ំស្វាយជ្រ៉ំ ស្រុកមេសាង ខេត្តព្រៃវែង ។ជនសង្ស័យ ៖០១នាក់ឈ្មោះ វង សុភី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកផ្អាវ ឃ៉ំព្រែកក្រញ៉ាញ់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

សំភារៈបាត់បង់ ៖
ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-7834ស្វាយរៀង លេខតួ លេខម៉ាសុីន ៩៧៦៩១៨៣ ។
វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-7834 ស្វាយរៀង (ជនសង្ស័យដោះចេញ) លេខតួ លេខម៉ាសុីន៩៧៦៩១៨៣។

សភាពរឿងហេតុ៖នៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ១J ៧៨៣៤ ស្វាយរៀង មកឈប់នៅកន្លែងធ្វើការ នៅផ្សារដីថ្មី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចតម៉ូតូនៅចំហៀងមុខផ្ទះ ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូពីកន្លែងដែលចតទុក ពេលនោះជនរងគ្រោះជាម្ចាស់ម៉ូតូបានរត់ទៅប្រាប់ថៅកែកន្លែងធ្វើការ បានបើកកាមេរ៉ាមើលឃើញមានចោរកាច់កម៉ូតូ (ម៉ូតូមួយគ្រឿងនេះមានភ្ជាប់ប្រពន័្ធ GPSនៅនឹងម៉ូតូ) ពេលនោះម្ចាស់ម៉ូតូបានស្វែងរកម៉ូតូតាមរយះប្រពន្ធ័GPSក៏ជួបនៅមុខសាលាស្រុកកៀនស្វាយកន្លែងទទួលផ្ញើម៉ូតូ ភូមិគគីរ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយម៉ូតូនោះត្រូវបានជនសង្ស័យដែលលួចយកមកផ្ញើនោះដោះស្លាកលេខចេញ តែម្ចាស់ម៉ូតូស្គាល់ច្បាស់ថាម៉ូតូខាងលើជាម៉ូតូរបស់គាត់ បន្ទាប់មកជនរងគ្រោះបានមករាយការណ៍ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ អោយជួយអន្តរាគមន៍ ។បន្ទាប់ពីទទួលបានពត៌មានកំលាំងនគរបាលប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងផ្ញើម៉ូតូនៅមុខសាលាស្រុកកៀនស្វាយ ពេលនោះជនរងគ្រោះក៍បានយកបណ្ណ័សំគាល់ម៉ូតូមកផ្ទៀងផ្ទាត់ លេខតួ លេខម៉ាសុីន ពិតជាម៉ូតូរបស់គាត់ប្រាកដមែន ។ រួចកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរក៍បានយកម៉ូតូនោះមកប៉ុស្តិ៍ដើម្បីសួរនាំរឿងហេតុពីម្ចាស់ម៉ូតូ បានប្រហែល១៥នាទី ស្រាប់តែឈ្មោះ វង សុភី ភេទប្រុស អាយុ៣៧ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិព្រែកផ្អាវ ឃុំព្រែកក្រញ៉ាញ់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានមកយកម៉ូតូខាងលើពីកន្លែងផ្ញើ ពេលនោះអ្នកទទួលផ្ញើម៉ូតូបានរាយការណ៍ប្រាប់កំលាំងសមត្ថកិច្ចដែលប្រចាំការនៅមុខផ្សារគគីរ ថាអ្នកយកម៉ូតូមកផ្ញើនោះមករកម៉ូតូនៅកន្លែងគាត់ ។ ពេលនោះសមត្ថកិច្ចដែលប្រចាំការនៅមុខផ្សារគគីរបានទៅដល់កន្លែងផ្ញើម៉ូតូ ពេលឃើញកំលាំងសមត្ថកិច្ចទៅដល់ស្រាប់តែជនសង្ស័យខាងលើបានរត់គេចខ្លួនចូលផ្សារពេលនោះសមត្ថកិច្ចយើងបានដេញតាមចាប់រួចក៍មានប្រជាពលរដ្ឋលក់ដូរក្នុងផ្សារគគីរជួយចាប់នឹងមានការវាយតប់ទៅលើជនសង្ស័យបណ្ដាលអោយមានរបួសស្នាមជាំភ្នែកខាងឆ្វេង និងប៉ោងមុខបន្ទាប់មកកំលាំងនគរបាលប៉ុស្តិ៍គគីរបាននាំជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសួរនាំ ។
ដោយមានការសំរបសំរួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលជនសង្ស័យរួមនឹងវត្ថុតាងបានប្រគល់អោយទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមាន
ជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីបន្តចាត់ការតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here