ស្រុកស្អាង: ករណីគ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្តនិងម៉ូតូចំនួន០២គ្រឿង)បណ្ដាលអោយខូចខាតធ្ងន់ចំនួន០២គ្រឿងកេីតហេតុថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ គ-ស២០១៧ វេលាម៉ោង១៩និង០៥នាទីនៅចំណុច ផ្លូវលេខ២១ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក ពណ៍ ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CQ-៨២០៧ អ្នកបើកបរឈ្មោះ ឡេង ប្រុស ភេទប្រុស អាយុ២៦ឆ្នាំមុខរបរៈកសិករ ស្នាក់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកទិសពីត្បូងមកជើង ហើយរថយន្តបានគេចពីម៉ូតូសង់បណ្តាលអោយទៅបុកម៉ូតូZoomer ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GG-6109បើកបរដោយឈ្មោះស្រី សឿន ភេទស្រី អាយុ១៨ឆ្នាំមុខរបរៈកសិករ មានទីលំនៅភូមិខ្ពប ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកបព្រ្ចាស់ទិសគ្នាជាមួយរថយន្ត ធ្វើអោយដួលរងរបួសធ្ងន់ទាំង០២នាក់និងខូចខាតម៉ូតូធ្ងន់ទាំង០២គ្រឿងតែម្ដង ចំណែករថយន្តបានបើកគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានពត៍មានភ្លាមសមត្ថកិច្ចយើងបានដាក់បារ៉ាស់ត្រួតពិនិត្យ ប៉ុន្តែពុំបានប្រទះឃើញរថយន្តបង្កនោះឡើយ រីឯវត្ថុតាងទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរងចាំក្រុមគ្រួសារមកទទួលយក ចំពោះជនរងគ្រោះទាំង០២នាក់ ត្រូវបានរថយន្តសាមុយបង្អែកស្អាងដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត្រ ។

រូបភាព

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here