រតនគិរីៈ ហេតុការណ៍បានកើតឡើងកាលពី ល្ងាច​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាម​កំណាត់​ផ្លូវជាតិ​លេខ៧៨ ត្រង់ចំណុច ទួល​ដំរី​ងាប់ ស្ថិតនៅ​ភូមិ​ក្លិះ ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ។

រថយន្ត២គ្រឿង​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ដល់​ត្រង់ចំណុច​ឡើង​ទួល​ដំរី​ងាប់ រថយន្ត​សាំ​យ៉ុង​ជ្រុល​ចង្កូត​បុក​គូទ​គោយន្ត​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ព្រូ​រថយន្ត​បាន​ស្លាប់ភ្លាមៗ រថយន្ត១គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌ សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-9586 អ្នកបើកបរ​ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់។ ចំណែក​ព្រូ​ឈ្មោះ ម៉ៅ សុ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូ​រថយន្ដ(ស្លាប់)នៅ​កន្លែងកើតហេតុ។ អ្នកបើកបរ​គោយន្ដ​កែច្នៃ ឈោះ្ម វឿន សីហា ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី រត់គេចខ្លួន​បាត់។

នគរបាល​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង រួច​អូស​យក​មធ្យោបាយ​ទាំង២គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ។ ចំណែក​សព​សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើតាម​ប្រពៃណី៕

រូបភាព

LEAVE A REPLY

Please enter your comment!
Please enter your name here